Verizon​ ​បោះ​ទុន​​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Yahoo​

ក្រុមហ៊ុន​ផ្ដល់​សេវា​គមនាគមន៍​របស់​អាមេរិក​ ​Verizon​ ​បាន​ប្រកាស​ទិញ​យក​ភាគ​ហ៊ុន​របស់​ ​Yahoo​ ​ក្នុង​តម្លៃ​ ​៤,៨​ ​ពាន់​លាន​ដុល្លារ។

 

Verizon​ ​បោះ​ទុន​​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Yahoo​

 

ភាគហ៊ុន​ទាំង​នោះ​ ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ស្មើ​ប៉ុន្មាន​ភាគរយ​នៃ​ភាគ​ហ៊ុន​សរុប​របស់​ ​Yahoo​ ​នោះ​ទេ​ ​តែ​គេ​ដឹង​ថា​ជា​ភាគហ៊ុន​គ្រប់គ្រង​គេហទំព័រ​ ​និង​អចលនទ្រព្យ​ ​តែ​ ​Yahoo​ ​បាន​ដក​នូវ​ប៉ាតង់​កម្មសិទ្ធិបញ្ញា​លើ​មុខងារ​ពិសេស​ៗ​មួយ​ចំនួន​ ​ដាក់​លក់​ដោយ​ឡែក។

 

ប្រជាប្រិយភាព​របស់​ ​Yahoo​ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​ក្រោយ​វត្តមាន​របស់​បណ្ដាញ​សង្គម​នានា​ ​ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​រក្សា​តំណែង​បាន​យ៉ាង​រឹងមាំ​ ​ក្នុង​វិស័យ​វិនិយោគ​ ​ខណៈ​ដែល​ពួក​គេ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ ​Alibaba Group Holding Ltd. និង Yahoo Japan Corp.,​ ​ដែល​មាន​តម្លៃ​ដល់​ជាង​ ​៤០​ ​ពាន់​លាន​ដុល្លារ៕

 

អាន​បន្ត​ ​៖​ ក្រុម​ការងារ​ចិន​ Jailbreak iOS ជំនាន់​ 9.2 និង​ 9.3.3 បាន​សម្រេច​
ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​bloomberg