សព​បណ្ឌិត កែម ឡី ត្រូវ​បញ្ចុះ​នៅ​ព្រឹក​នេះ​ហើយ

សព​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នៅ​គេហដ្ឋាន​របស់​លោក នា​ខេត្ត​តាកែវ តាម​គម្រោង ដោយ​មិន​បន្ត​តម្កល់​ទៀត​ឡើយ។

តំណាង​គណៈកម្មការ​បុណ្យ​សព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សព​លោក កែម ឡី នឹង​ត្រូវ​បញ្ចុះ​នៅ​វេលា​ម៉ោង​១១ កន្លះ ថ្ងៃ​នេះ។

នៅ​ម៉ោង​ប្រមាណ​១០​នេះ សព​បណ្ឌិត កែម ឡី ត្រូវ​បាន​លើក​ចេញ​ពី​មឈូស​ទឹកកក ដាក់​ក្នុង​មឈូស​ឈើ ត្រៀម​នឹង​បញ្ចុះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។