Apple Car ត្រូវ​ពន្យា​ពេល​បង្ហាញខ្លួន​រហូតដល់​ឆ្នាំ ២០២១

6 Videos


ការលេចលឺថាក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញរថយន្តរបស់ខ្លួននៅឆ្នាំ ២០២០នោះ ត្រូវបានពន្យាពេល ១ឆ្នាំទៀត ដោយសារឧបសគ្គមួយចំនួននៅក្នុងគម្រោង Project Titan របស់ខ្លួន ។

ការពិតទៅបងប្អូន ៣នាក់ដែលជាក្រុមធ្លាប់អភិវឌ្ឈកម្មវិធី Siri របស់ Apple ដែលកំពុងធ្វើការលើគម្រោង Titan នេះ បានពន្យាពេលគឺដោយសារសមាជិកមួយរូបគឺលោក Steve Zadesky បានលាឈប់កាលពីដើមឆ្នាំនេះ ។

P9

Apple Car ត្រូវ​ពន្យា​ពេល​បង្ហាញខ្លួន​រហូតដល់​ឆ្នាំ ២០២១

បច្ចុប្បន្នបងប្អូន ២រូប គឺលោកកំពុងបន្តគម្រោងនេះ ដោយកំពុងបង្កើតកម្មវិធីមួយចំនួនដើម្បីដាក់ប្រើក្នុងការ រក្សារទិន្នន័យរបស់រថយន្ត ហើយក៏ត្រូវចាំបាច់ទិញសំភារៈនិងដំឡើង Servers ធំៗជាច្រើន ។ ព្រោះទិន្នន័យ រថយន្តគឺត្រូវ បញ្ជូនទៅកាន់ Servers ទាំងនោះដើម្បីបង្កើនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិអោយមាន លក្ខណៈប្រសើរ និងត្រឹមត្រូវ  ។ ហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ Apple នឹងមានលក្ខណៈសុក្រិតសម្រាប់ការបើកបរដោយស្វ័យប្រវត្តិ និងអាចគ្រប់គ្រងបានដោយខ្លួនឯង ជាជាងក្រុមហ៊ុនរបស់ Tesla ដែលផ្ទុកទិន្នន័យរបស់ខ្លួនទៅលើ Amazon Web Service ។

គួរបញ្ជាក់ថាទិន្នន័យនៃការបើកបរក្នុងចំងាយផ្លូវ ១,៦គីឡូម៉ែត្រ ត្រូវប្រើទិន្នន័យផ្ទុកក្នុងទំហំពី 2GB ទៅ 10 GB ឯណោះ នេះបើយោងតាមប្រធានប្រតិបត្តិមួយរូបនៅក្រុមហ៊ុន DeepMap អ្នកជំនាញខាងបច្ចេក វិទ្យាគូសផែនទីនៃប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ៕ សុផល