អស់ទាស់! Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី!

អេស្ប៉ាញ៖ ការលេងស្ទីលសក់របស់កីឡាករបាល់ទាត់នីមួយៗ គឺជារឿងសាមញ្ញណាស់ ក្នុងពិភពបាល់ទាត់សម័យទំនើបនេះ ពីព្រោះយើងសង្កេតឃើញថា កីឡាករនីមួយៗ ចូលចិត្តលេងខ្លួន មិនចាញ់តារាសម្តែងប៉ុន្មានឡើយ ឧទាហរណ៍ដូចជា កីឡាករ Cristiano Ronaldo និង Neymar ជាដើម ប៉ុន្តែចំពោះកីឡាករខ្លះទៀតវិញ ពួកគេហាក់បីដូចជាមិនខ្វល់ខ្វាយទៅលើរឿងតុបតែងខ្លួនទេ ពួកគេគ្រាន់តែផ្តោតអារម្មណ៍ក្នុងការប្រកួតតែប៉ុណ្ណោះ ជាក់ស្តែងដូចជា កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi ជាដើម គាត់ត្រូវបានគេស្គាល់ថា ជាកីឡាករមិនសូវចេះលេងខ្លួនច្រើន ហើយផ្តោតអារម្មណ៍តែទៅលើការប្រកួត ប៉ុន្តែថ្មីៗនេះវិញ កីឡាកររូបនេះ បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក បានភ្ញាក់ផ្អើលជាមួយម៉ូតសក់ ពណ៍ស ថ្មីរបស់ខ្លួន ដែលមិនធ្លាប់ឃើញពីមុនមក។ 

កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi បានធ្វើឲ្យអ្នកស្នេហាកីឡាបាល់ទាត់ ភ្ញាក់ផ្អើល ជាមួយ ម៉ូតសក់ថ្មីរបស់ខ្លួន ដោយកាលពីម្សិលមិញនេះ រូបថតមួយសន្លឹក ដែលបង្ហាញពីម៉ូតសក់ថ្មី ពណ៌ស របស់កីឡាកររូបនេះត្រូវបានចែកចាយបន្ត ពេញអ៊ិនធើណេត ។

សូមបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ គឺ ប្រពន្ធរបស់គាត់ផ្ទាល់ជា បង្ហោះនៅក្នុងបណ្តាញសង្គមរូបភាព Instagram ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានបញ្ចេញនូវចំណាប់អារម្មណ៍ជាច្រើន ជាមួយម៉ូតសក់ថ្មី របស់ កីឡាកររូបនេះ ។

ទាក់ទងនឹងម៉ូតសក់ពណ៍ស ដ៏ស្រស់ស្អាតមួយនេះ ក៏ធ្លាប់មានកីឡាករ៣រូបហើយ ដែលមានលាបពណ៌ដូចគ្នាទៅនឹងសក់ Messi ដែរដូចជាកីឡាករ៖ Ramsey, James Rodriguez, Nasri និង Phil Jones ។

គួរបញ្ជាក់បន្ថែមទៀតដែរថា កីឡាករ Lionel Messi ត្រូវបានគ្រូបង្វឹក កោះហៅឲ្យចូលក្នុងជម្រើសទាំង ២៥នាក់ ដើម្បីត្រៀមប្រកួតមិត្តភាព សម្រាប់ត្រៀមរដូវកាលថ្មី La Liga ដោយ Barcelona នឹងត្រូវប៉ះ Celtic នៅថ្ងៃទី ៣០ ខែកក្កដា និងបន្តដំណើរមកទីក្រុងឡុងដ៍ នៅថ្ងៃទី០៦ ខែសីហា ដោយនឹងត្រូវធ្វើការប្រកួតជាមួយ Liverpool ក្នុងកីឡដ្ឋាន Wembley ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ទាស់! Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី!

អស់ទាស់! Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី!

អស់ទាស់! Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី!

អស់ទាស់! Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី!