ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

​ក្រុម​ឃ្លាំមើល​​សិទ្ធិមនុស្ស​​​​​​ប្រចាំ​ប្រទេស​តួកគី​​​ ​​​​និយាយ​ថា​​​ ​គេ​​​​បាន​រក​ឃើញ​​ភស្តុតាង​​​​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​​​​​ថា​ មាន​​​ទាហាន​​​តួកគី​​ប្រមាណ​​​ ១០ ០០០​​​នាក់​​ ​កំពុង​​ប្រឈម​​នឹង​​​ទណ្ឌកម្ម​​​ធ្ងន់ធ្ងរ​​​​ ​​ក្រោយ​​ពួកគេ​​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​ប្រធានាធិបតី​ Erdogan មិន​បាន​ជោគជ័យ។

 

ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

រូប​ថត​លេច​ធ្លាយ​លើ​បណ្ដាញ​សង្គម​ ស្ដី​ពី​​ទាហាន​រដ្ឋប្រហារ​ ​ត្រូវ​គេ​​​ធ្វើ​ទារុណកម្ម​

 

​ជន​រងគ្រោះ​​​ទាំង​​អស់​​ត្រូវ​បាន​​​ដាក់​ខ្នោះ​​ឃុំ​​​​ជា​បន្ទប់​​ៗ​​​ ដូច​ជា​​នៅ​​ក្នុង​ក្រោល​សត្វ និង​​​​​​រោង​លេង​កីឡា​​​ ​​រួច​​ត្រូវ​បាន​គេ​​ធ្វើ​ទារុណកម្ម​ ​​​​​​​និង​​ឲ្យ​ដេក​​​ដួល​​លើ​ដី​​​រយៈពេល​​​​ ៤៨​ម៉ោង​​ថែម​ទៀត។

 

រូប​ថត​គួរ​​​រន្ធត់​​ និង​ខ្លោចផ្សា​​ ​បាន​លេច​ធ្លាយ​​លើ​បណ្ដាញ​សង្គម​​​ បង្ហាញ​​ពី​​​ទាហាន​​​ជាប់​ឃុំ​​ដេក​​ដួល​ប្រជ្រៀត​​គ្នា​ និង​​​​​បែប​អមនុស្សធម៌។ បើ​តាម​​​​​​​ប្រធាន​​​​​​​​​​​​​អង្គការ​លើកលែងទោស​​​អឺរ៉ុប​​​​លោក​ John Dalhuisen ​ថ្លែង​ថា​ ​មាន​របាយ​ការណ៍​ជា​ច្រើន​​​​​​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទារុណកម្ម​​​​​​​លើ​កូន​ទាហាន​​​ រួម​មាន​​វាយ​ដំ​ ​និង​ចាប់​រំលោភ​​​​​​​​​​ ​គួរ​ឲ្យ​ព្រួយ​បារម្ភ​​មែនទែន​ ជា​ពិសេស​​​ចំនួន​​​​​អ្នក​​ជាប់​​ឃុំ​​គឺ​មាន​ចំនួន​​យ៉ាង​ច្រើន។

 

អង្គការ​​​​ខាង​លើ​​​បាន​ស្នើ​​សុំ​អាជ្ញាធរ​​​ ចូល​មើល​​​អ្នក​ទោស​​ទាំង​នោះ​ ដែល​បាន​​​​​​ចាប់​ខ្លួន​​ ដោយ​សារ​រដ្ឋប្រហារ​មិន​បាន​​សម្រេច​ តែ​មិន​ទាន់​បាន​ចម្លើយ​តប​​នៅ​​ឡើយ​​។​ ប្រធាន​អង្គការ​​ដដែល​​និយាយ​ថា​ “​​វា​ជា​រឿង​ចាំ​បាច់​​​បំផុត​ដែល​អាជ្ញាធរ​តួកគី​​​​ ត្រូវ​​បញ្ឈប់​​​​ការ​​អនុវត្ត​ទោស​គួរ​​ឲ្យ​ស្អប់​ខ្ពើម​​​នេះ និង​​ត្រូវ​អនុញ្ញាត​​ឲ្យ​​​​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​​​​ចូល​មើល​​​​​​មន្ទីរ​ឃុំ​ឃាំង​ទាំង​អស់​​ដែល​ពួក​គេ​​​​​​​ស្ថិត​នៅ”។

 

គួរ​រម្លឹក​ថា​​ ​រដ្ឋប្រហារ​​​​​បង្ហូរ​ឈាម​នេះ​​​បណ្ដាល​​ឲ្យ​​មាន​អ្នក​ស្លាប់​ ២៩០​នាក់ របួស​រាប់​ពាន់​នាក់ និង​​ប្រកាស​ប្រទេស​​​ដាក់​ក្នុង​ភាព​អាសន្ន​រយៈ​ពេល​​​ ៣​ខែ​​​​ទៀត​ផង៕

 

ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

ប្រធានាធិបតី​តួកគី​ Erdogan

ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

 

ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

 

 

ចុចអាន៖ តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Express​​​