ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា

ក្រុម​ជន​ពិការ​នៅ​តែ​ជម្នះ​លេង​តន្ត្រី​តាម​ដង​ផ្លូវ​ បើ​ទោះ​សាលា​ក្រុង​ធ្លាប់​ចេញ​សេចក្ដី​ណែ​នាំ​ថា​នឹង​ចាត់​វិធាន​ការ​ក្ដៅ​ចុះ​រឹប​អូស​យក​សម្ភារៈ​យ៉ាង​ណា​ក្ដី។​​​

 

ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា

 

ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា

 

លោក ​ឈិន​ សេ​បេ ពិការ​ភ្នែក​ទាំង​សង​ខាង​ពី​កំណើត​ដែល​បាន​រៀប​​វង់​តន្ត្រី​របស់​ខ្លួន​នៅ​លើ​បណ្ដោយ​ផ្លូវ​ក្បែរ​ស្តុប​បូក​គោ​បាន​ប្រាប់​ថា គាត់​ដឹង​ថា​សា​លា​ក្រុង​ពិត​ជា​ហាម​មិន​ឲ្យ​មក​ច្រៀង​បែប​នេះ​មែន។ តែ​គាត់​មិន​អាច​ធ្វើ​តាម​បាន​ទេ ព្រោះ​បើ​មិន​ច្រៀង​អ៊ី​ចឹង​ គាត់​មិន​ដឹង​ជា​ទៅ​រក​ឯណា​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​ពិការ​ភ្នែក​ដូច​គ្នា និង​កូន​នោះ​ឡើយ។​​

 

សូម​ស្ដាប់​លម្អិត​នៃ​វីដេអូ​ខាង​ក្រោម៖

 

 

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខាង​សង្គមកិច្ច​ធ្លាប់​បាន​ចាត់​វិធាន​ការ​ថា​នឹង​សំអាត​តន្ត្រី​ពិការ តាម​ផ្លូវ​សាធារណៈ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បង្ក​ការ​ស្ទះ​ចរាចរណ៍​ជា​ច្រើន​លើក​មក​ហើយ។ ​ប៉ុន្តែ​ក្រោយ​មាន​ការ​អនុវត្ត​តាម​សេចក្ដី​ខាង​លើ​ គេ​សង្កេត​ឃើញ​មាន​សភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​នៅ​តាម​ស្តុប​នានា​នៃ​សកម្ម​ភាព​ជន​ពិការ ។ ចំណែក​ថ្មី​ៗ​នេះ​សកម្មភាព​នេះ​បាន​ចាប់​ផ្ដើម​ដូច​ភ្លៀង​រលឹម​ម្ដង​ទៀត៕

 

សូមអាន    ធ្វើ​ពុត​ជា​ពិការ​ដៃ​ដើរ​សុំទាន​គេ ត្រូវ​គេ​​​ចាប់​បក​អាក្រាត​​យ៉ាង​អាម៉ាស
អត្ថបទ៖ លឹម សុ​នា​​​