លោកស្រី ស៊ូ​ជី នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកដំបូង​

លោកស្រី ស៊ូ​ជី នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកដំបូង​

មេដឹកនាំភូមាលោកស្រី អ៊ុងសាន ស៊ូជី នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ពីថ្ងៃអាទិត្យនេះ ដែលនេះគឺជាកិច្ចប្រជុំថ្នាក់តំបន់លើកដំបូងរបស់លោកស្រី ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស។គេបានរំពឹងខ្ពស់ទៅលើអ្វីដែលលោកស្រីនឹងលើកឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ នៅក្នុងប្រទេសឡាវ ហើយមនុស្សមួយចំនួន បានជំរុញឲ្យលោកស្រីស្វែងយល់ពីដំណើរការរបស់អាស៊ានជាដំបូង។

បញ្ហាមួយដែលគំរាមកំហែងអាស៊ានបែកបាក់គ្នា គឺជាជម្លោះសមុទ្រចិនខាងត្បូង ដែលហាក់ដូចជាប្រធានបទសំខាន់នៅក្នុងជំនួបនោះ។ ភូមា គឺជារដ្ឋនៅក្នុងជម្លោះនោះឡើយ ប៉ុន្តែ មនុស្សជាច្រើន នឹងរង់ចាំស្ដាប់អ្វីដែលលោកស្រី ស៊ូជី នឹងត្រូវថ្លែងទៅលើបញ្ហានេះភូមាកំពុងស្ថិតក្នុងជំហរមិនទាន់ច្បាស់លាស់ ដោយសារតែប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសចិន ហើយមហាអំណាចចិន គឺជាអ្នកវិនិយោគធំបំផុតនៅភូមា។

ក្រុមអ្នកតាមដាននយោបាយ បាននិយាយថា លោកស្រី ស៊ូជី ចាំបាច់ត្រូវតែពិចារណាអំពីឯកភាពរបស់អាស៊ាន នៅពេលបញ្ជាក់ជំហររបស់ភូមាទៅលើជម្លោះដែនទឹកនេះ។កិច្ចប្រជុំអាស៊ាន-ចិន កាលពីខែមិថុនា បានបញ្ចប់ទៅដោយភាពមិនច្បាស់លាស់ នៅពេលអាស៊ានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងជុំវិញការវិវត្តនៃជម្លោះនៅសមុទ្រចិនខាងត្បូង៕ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យនេះ កំពុងជួបជុំគ្នានៅឯកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយបញ្ហាសមុទ្រចិនខាងត្បូង នៅតែបន្តគ្របដណ្ដប់ទៅលើជំនួបកំពូលនេះដដែល។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា កិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍នេះ គឺជាជំនួបថ្នាក់តំបន់លើកដំបូងរបស់អាស៊ាន បន្ទាប់ពីតុលាការអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ បានសម្រេចនៅកាលពីថ្ងៃទី១២ ខែកក្កដាថា ប្រទេសចិនគ្មានសិទ្ធិទៅលើដែនទឹកដ៏ធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូងនោះឡើយ។ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏គ្រោងជួបប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ នៅក្រៅជំនួបរបស់ពួកគេ៕

ប្រភព៖ vodhotnews

  • លោកស្រី ស៊ូ​ជី នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកដំបូង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: