១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

១ – ប្រទេសអាហ្វ្រិកខាងត្បូង
អំបូរជនជាតិ Zulu ជាអំបូរជនជាតិមានស្ថិតិប្រជាជនច្រើនជាងគេនៅក្នុងប្រទេស អាហ្វ្រិកខាងត្បូង គឺច្បាប់បានកំណត់ឲ្យបុសរសម្នាក់អាចរៀបការប្រពន្ធតិច ឬ ច្រើន គឺអាស្រ័យទៅតាមតួនាទី និង ឋានៈខ្ពស់ទាប របស់បុរស ។ តាមព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma បច្ចុប្បន្ននេះមាន ភរិយាស្របច្បាប់ចំនួន ៦ នាក់ ។

នៅអាហ្វ្រិកខាងត្បូង ជារៀងរាល់ឆ្នាំតែងតែមានប្រារព្ធពិធីបុណ្យ «ដើមត្រែង» ដែលគេចាត់ទុកថា ជាពិធីបុណ្យសម្រាប់អបអរសាទរដល់នារីៗដែលទើបឈានចូលក្នុងវ័យពេញក្រមុំ ហើយក៏ ជាពិធីបុណ្យសម្រាប់ព្រះរាជាជ្រើសរើសមហេសីផងដែរ ។ បើតាមច្បាប់តម្លាប់នៃប្រទេសមួយនេះ នារីៗដែល បានចូលរួមក្នុងការជ្រើសរើសធ្វើជាមហេសីនោះ គឺត្រូវតែជានារីព្រហ្មចារីយ៍ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

២ – ប្រទេសស្វាហ្ស៊ីឡែន ( Swaziland )
ប្រទេសស្វាហ្ស៊ីឡែន ប្រកាន់យករបៀបគ្រប់គ្រងប្រទេសតាមបែបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ គឺព្រះរាជាអាចមានព្រះមហេសីដោយមិនកំណត់ចំនួន ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំព្រះរាជាតែងតែប្រារព្ធ ធ្វើពិធីជ្រើសរើសរកមហេសីថ្មី ។ រហូតមកទល់សព្វថ្ងៃស្តេចនៃប្រទេសស្វាហ្ស៊ីឡែន មានព្រះជាយាជាង ១០០ នាក់ហើយ ។ ដោយមានស្តេចជាគំរូ ទើបប្រជាពលរដ្ឋនៃប្រទេសមួយនេះយកគំរូតាមដែរដោយបុរសដែលជាអ្នកមាន ទ្រព្យស្តុកស្តម្ភខ្លះបាននាំគ្នាយកប្រពន្ធពី ៣ ទៅ ៥ នាក់ឯណោះ ហើយនេះក៏ជាមូលហេតុមួយដែលប្រទេសមួយ នេះមានស្ថិតិប្រជាជនមិនដល់ ១ លាននាក់ផងនោះមានអត្រាអ្នកផ្ទុកមេរោគ HIV រហូតដល់ទៅ ៤២,៦ ភាគ រយហើយក៏បានក្លាយជាប្រទេសមួយ ដែលមានអត្រាអ្នកកើតអេដស៍ជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក ផងដែរ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៣ – ប្រទេសអ៊ីរ៉ង់
ច្បាប់សាសនានៃប្រទេសអីុរ៉ង់ បានអនុញ្ញាតិឲ្យបុរសម្នាក់អាចរៀបការប្រពន្ធច្រើនបំផុត គឺ ៤ នាក់ប៉ុ ណ្ណោះ ហើយអ្នកដែលអាចមានប្រពន្ធ ៤ នាក់នោះគឺជាទូទៅជាបុរសដែលមានទ្រព្យច្រើន ។ ប៉ុន្តែ ពួកបុរសទាំង នោះត្រូវចេះយកចិត្តទុកដាក់ចំពោះប្រពន្ធទាំង ៤ នាក់នោះឲ្យបានស្មើៗភាពគ្នា ។ ប្រសិនបើមានករណីសុំលែង លះប្រពន្ធ គឺច្បាប់ប្រទេសអីុរ៉ង់ នឹងកាត់ក្តីឲ្យបុរសនោះសងជំងឺចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតសឹងតែរលាយ ទ្រព្យអស់ពីខ្លួន ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៤ – ប្រទេសកាមេរូន
ប្រទេសកាមេរូន អនុវត្តច្បាប់ប្តីមួយ ប្រពន្ធច្រើន ដោយមិនមានការកំណត់ឡើយ ដូច្នេះគេសង្កេតឃើញបុរសកាមេរូន ម្នាក់មានប្រពន្ធពី ៧ ទៅ ៨ នាក់គឺជារឿងធម្មតារបស់ពួកគេ ។ ហើយទោះជាមានប្រពន្ធច្រើនជាង នេះក៏មិនល្មើសនឹងច្បាប់រដ្ឋដែរ ប៉ុន្តែលិខិតបញ្ជាក់អាពាហ៍ពិពាហ៍នៅកាមេរូន គឺមាន ២ ប្រភេទ គឺលិខិតបញ្ជា ក់អាពាហ៍ពិពាហ៍ប្តី ១ ប្រពន្ធ ១ និងលិខិតបញ្ជាក់ ប្តី ១ ប្រពន្ធច្រើន ។ ម្យ៉ាងទៀត អ្វីដែលចម្លែកខុសគេនោះ គឺនៅកាមេរូន កូនប្រុសអាចរៀបការជាមួយនឹងម្តាយរបស់ខ្លួនឯងបានទៀតផង ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៥ – ប្រទេសបង់ក្លាដេស
នៅប្រទេសបង់ក្លាដេស បានអនុវត្តច្បាស់បង់ពន្ធក្នុងពេលរៀបអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ដោយច្បាប់រដ្ឋបានចែងថា ប្រពន្ធទី ១ លើកលែងពន្ធ ប្រពន្ធទី ២ ត្រូវបង់ពន្ធ ១ មឺុន Taka (រូបិយវត្ថុ បង់ក្លាដេស) ប្រពន្ធទី ៣ ត្រូវបង់ពន្ធ ៣ មឺុន Taka ប្រពន្ធទី ៤ ត្រូវបង់ពន្ធ ៤ មឺុន Taka និងចាប់ពីទី ៥ ឡើងទៅត្រូវបង់ពន្ធច្រើន ទៅតាមនឹងដែរ ។ ដូច្នេះអ្នកដែលមានប្រពន្ធច្រើននៅប្រទេសបង់ក្លាដេស គឺច្រើនតែជាបុរសអ្នកមានទ្រព្យ រីឯ បុរសអ្នកក្រកុំថា ឡើយមានប្រពន្ធ ២ សូម្បីតែប្រពន្ធ ១ ហើយមានកូនច្រើនផងនោះ សឹងតែរកអីចិញ្ចឹមមិនរស់ទៀតផង ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៦ – ប្រទេសនីហ្សេរីយ៉ា
នីហ្សេរីយ៉ា ក៏ជាប្រទេសមួយដែលប្រកាន់យកច្បាប់ប្តី ១ ប្រពន្ធច្រើនដែរ ។ នៅនីហ្សេរីយ៉ា កាលបើបុរសណាម្នាក់មានប្រពន្ធកាន់តែច្រើន គឺតួនាទី និង ឋានៈក៏កាន់តែខ្ពស់ឡើងដែរ ហើយក៏រឹតតែត្រូវបានគេគោរពស្រ លាញ់ទៀតផង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាមេកុលសម្ព័ន្ធម្នាក់ឈ្មោះ Abu Lycra មានប្រពន្ធ រហូតដល់ទៅ ៤០០ នាក់ឯណោះ ។ ដូច្នេះ ១ ឆ្នាំដែលមានតែ ៣៦៥ ថ្ងៃនោះ គឺមិនគ្រប់វេណសម្រាប់ប្រពន្ធ ម្នាក់ៗនោះទេ ។ ម្យ៉ាងទៀតនៅប្រទេសនីហ្សេរីយ៉ា បើគេចង់រៀបការប្រពន្ធ គឺចំណាយតែជាង ៥០០ ដុល្លារ ប៉ុណ្ណោះ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៧- ប្រទេសឥណ្ឌា
របៀបរបបនៃពិធីរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេសឥណ្ឌា គឺមានភាពខុសប្លែកពីគ្នា និង អាស្រ័យ ទៅលើជំនឿសាសនាខុសគ្នា ។ ដូចជាគ្រិស្គសាសនា និង សាសនាហិណ្ឌូ គឺអនុវត្តតាមរបៀបរបប ប្តី ១ ប្រពន្ធ ១ ។ ចំណែកសាសនាអ៊ីស្លាម គឺអនុវត្តតាមប្តី ១ ប្រពន្ធច្រើន ។ ចំពោះបុរសអ្នកកាន់សាសនាអ៊ីស្លាម ជាទូទៅគឺ ម្នាក់ៗតែងតែមានប្រពន្ធចាប់ពី ៣ នាក់ឡើងទៅ ជាពិសេសនៅប្រទេសឥណ្ឌាមានបុរសអ្នកកាន់សាសនាអ៊ីស្លា មម្នាក់មានប្រពន្ធរហូតដល់ទៅ ៣៧ នាក់ឯណោះ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៨- ប្រទេសសេណេហ្គាល់
ប្រទេសសេណេហ្គាល់ ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលប្រកាន់យករបៀបរបប ប្តី ១ ប្រពន្ធ ច្រើនតាំងពីយូរយាណាស់មកហើយ ។ ដូច្នេះចំពោះសិទ្ធិបុរស និង សិទ្ធិនារីក៏មិនស្មើភាពគ្នាដែរ ។ កាលពីប៉ុន្មាន ឆ្នាំមុនលោកប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ ធ្លាប់បានទទួលរងនូវសម្ពាធពីពិភពលោកដើម្បីបង្ខំឲ្យប្រទេ សមួយនេះកែទម្រង់លើសិទ្ធិបុរសនារី និង បញ្ចប់របៀបរបបប្តី ១ ប្រពន្ធច្រើន ។ ប៉ុន្តែត្រូវបានលោកប្រធានាធិបតីបកស្រាយថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីដ៏យូរលង់របស់ជានជាតិសេណេហ្គាល់ដូច្នេះមិនអាចហាមឃាត់ បានឡើយ ហើយបើចង់ហាមឃាត់នោះក៏ត្រូវធ្វើប្រជាមតិលើពួកបុរសៗផងដែរ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

៩ – ប្រទេសអ៊ីរ៉ាក់
ដោយសារតែកើតមានសង្គ្រាមឈូងសមុទ្រពែកស៍កាលពីឆ្នាំ ១៩៩១ ដែលបណ្តាលឲ្យបុរសអីុរ៉ាក់បាត់ បង់ជីវិតអស់ជាច្រើននោះ ទើបសព្វនេះប្រទេសអ៊ីរ៉ាក់ មានស្ថិតិស្ត្រីភេទច្រើនជាងបុរស ។ ដូច្នេះស្ថិតក្នុងស្ថាន ភាពបែបនេះប្រទេសជាតិមានការកំណត់ និង គ្រាំទ្រនូវច្បាប់ប្តី ១ ប្រពន្ធច្រើន ។ ម្យ៉ាងទៀតស្ត្រីជនជាតិអ៊ីរ៉ាក់ ក៏យល់ស្របផងដែរថា ច្បាប់ប្តី ១ ប្រពន្ធច្រើន គឺជាការល្អ ព្រោះនៅអីុរ៉ាក់ខ្សត់បុរសណាស់ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

១០ – ប្រទេសអ៊ូហ្គង់ដា
អ៊ូហ្គង់ដា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញទូទាំងពិភពលោកអំពីរបៀបរបបប្តី ១ ប្រពន្ធច្រើនដោយបុរសក្នុងប្រទេសមួយនេះជាមធ្យម គឺម្នាក់មានប្រពន្ធ ឬ គូស្នេហ៍ចាប់ពី ១០ នាក់ឡើងទៅ ។ ដូច្នេះជំងឺអេ ដស៍បានរាតត្បាតទូទាំងប្រទេសផងដែរ ហើយដែលក្នុង ១ ឆ្នាំៗមានមនុស្សស្លាប់ដោយសារជំងឺអេដស៍ជាង ៣ ពាន់នាក់ក្នុងចំណោមស្ថិតិប្រជាជនអ៊ូហ្គង់ដា មានចំនួនជាង ៣០ លាននាក់ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

១១ – ប្រទេសតាជីគីស្ថាន
ប្រទេសតាជិគីស្ថាន មានស្ថិតិប្រជាជនចំនួន ៧ លាននាក់ ក្នុងចំណោមនោះមានជនក្រីក្រ និង អត់ការ ងារធ្វើចំនួន ១ លាននាក់ ។ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ដោយសារតែសង្គ្រាមក្នុងស្រុកនោះ ទើបធ្វើឱ្យមនុស្សបាត់បង់ជីវិតអស់ ៥ សែននាក់ ។ ដូច្នេះស្ថិតិប្រជាជននៃប្រទេសមួយនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស ជាពិសេសបើប្រៀបធៀបស្ថិតិបុរស និង ស្ត្រី គឺបុរសម្នាក់ស្មើនឹងស្ត្រី ៧ នាក់ ។ ដោយផ្តើមចេញពីមូល ហេតុនេះហើយ ទើបគេសង្កេតឃើញថា បុរសតាជីគីស្ថានម្នាក់មានប្រពន្ធចាប់ពី ៤ នាក់ឡើងទៅ ។

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

១២ – ប្រទេសអាហ្វហ្គានីស្ថាន
មានជនជាតិអាហ្វហ្គានីស្ថាន មួយចំនួនធំយល់ឃើញថា បុរសដែលមានប្រពន្ធច្រើន គឺជាប្រផ្នូលនៃការ មានទ្រព្យស្តុកស្តម្ភ ហើយឲ្យតែមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធទាំងនោះបានល្អ គឺចង់យកប្រពន្ធប៉ុន្មាន នាក់ក៏មិនខុសទាស់អ្វីដែរ ។ ដូច្នេះរបៀបរបប ប្តី ១ ប្រពន្ធច្រើននៅប្រទេសអាហ្វហ្គានីស្ថាន គឺជាសិទ្ធិផ្តាច់មុខរបស់ពួកបុរសអ្នកមានទ្រព្យធនស្តុកស្តម្ភ ។ រីឯពួកបុរសក្រីក្រមានតែប្រពន្ធមួយ និង មានកូនច្រើនថែមទៀតនោះ គឺមិនមានលទ្ធភាពអាចយកប្រពន្ធច្រើនបានឡើយ ៕

១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​

ប្រភព៖ pmhotnews

  • ១២ ប្រទេស​ក្នុង​លោក​ដែល​អនុញ្ញាតឱ្យបុរស​អាចមាន​ប្រពន្ធ​ច្រើន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: