ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ

ក្រចេះ ៖ ក្រុមចោរ ប្រដាប់ អាវុធវែងខ្លី បានធ្វើសកម្មភាព ចូលប្លន់ផ្ទះប្រជាពលរដ្ឋ បានវាយម្ចាស់ផ្ទះ និងបាញ់ យកទ្រព្យសម្បត្តិកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ មន្រ្តីអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា ករណីក្រុមចោរចំនួន៧នាក់ ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃ និងអាវុធវែង ១ដើម ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាព ចូលក្នុងផ្ទះយកអាវុធខ្លីភ្ជង់និង វាយជនរងគ្រោះ។

មន្រ្តីអាវុធហត្ថបានបន្តថា ជាម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ បានរង ត្រូវចំ សៀតផ្កាខាងឆ្វេង រងរបួសហើយក្រុមចោរទាំងនោះ បានយកអាវចងកូនប្រុស ជនរងគ្រោះឈ្មោះតាំង វ៉ាន់ធី អាយុ១៦ឆ្នាំ ខណះដែលពួកចោរកំពុងធ្វើសកម្មភាពប្លន់ ប្ដីជនរងគ្រោះឈ្មោះតាំង ម៉ានី អាយុ៤១ឆ្នាំបានជិះម៉ូតូ មក ដល់ផ្ទះត្រូវបានក្រុមចោបាញ់១គ្រាប់ តែខុសហើយជនរងគ្រោះបានរត់រួច។

អាវុធហត្ថបានបន្តទៀតថា ទ្រព្យសម្បត្តិដែលក្រុមចោរប្លន់ យកពីម្ចាស់ផ្ទះនោះរួមមានខ្សែដៃ មាស ចំនួន២​តំឡឹង ក្រវិលប្លាទីន១ជី ចិញ្ជៀនប្លាទីន១ជី ទូរសព្វ័ដៃចំនួន៣គ្រឿង និងលុយមួយចំនួន ទៀតហើយក្រោយ ពីពួកវាធ្វើសកម្មភាព ប្លន់រួចរត់គេចខ្លួនដោយផ្លោះតាមរបងផ្ទះ ខាងគ្រោយចេញទៅបាត់ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវកំណត់មុខសញ្ញា ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ផ្ទះ​​លក់​ម៉ូតូ​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ដែល​​ហេតុ​ការ​ណ៍​​នេះ​​​​កើតឡើង ​កាលពី​​វេលា​ម៉ោង​០៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ នេះ ​ដោយ​​ជំហានដំបូង​​ឮ​ថា​ អស់​ប្រាក់​​២ ​ទៅ​៣​ម៉ឺន​​ដុល្លារឯណោះ​ ហើយ​ក្រុម​ចោរ​​គេចខ្លួន​​បាត់ដោយសុវត្ថិភាព​ ​ខណៈ​​បាន​វាយ​​ម្ចាស់ផ្ទះ​​​រហូត​សន្លប់ទៀត​ ​។

​ស្ត្រី​​​ជា​ម្ចាស់​ផ្ទះ​ឈ្មោះប៉ូច ផា​នី អាយុ​៤២​ឆ្នាំ​ ​មាន​​ប្តី​​ឈ្មោះវ៉ា ឃ្លាំង អាយុ​៤៧​ឆ្នាំ បាន​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ក្រុម​ចោរ​បាន​ចូល​​​ធ្វើ​សកម្មភាព​ប្លន់​វាយ​ឱ្យ​រង​របួស​ត្រង់​ក្បាល​សន្លប់ ​ហើយ​​រើ​កកាយ​ទូ​យក​ទ្រព្យសម្បត្តិ​ឡើង​​ហ្មត់ ​។ 

ប្រភពពី​មន្ត្រី​គន​របាលឱ្យដឹង​​​​​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុមសាច់​ញាតិ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅគ្លីនិក​ឯកជនមួយ​​កន្លែងក្នុង​ក្រុង​កំពង់ចាម​ ។ ​ក្រោយ​ពី​បាន​​ធូរស្រាល​ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​ត្រូវ​​​សមត្ថកិច្ច​​​សួរនាំ​ជុំវិញ​រឿងហេតុ​ ដែល​បាន​កើតឡើង ក្រោយ​​ពី​​​មាន​អំពើ​ប្លន់​នេះ ។

គិត​រហូត​មក​ដល់​វេលា​ម៉ោងជាង​១២​ថ្ងៃដដែលនេះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ កំពុង​តែ​ធ្វើការ​តាម​ប្រមាញ់​ក្រុម​ចោរ​ទាំង​នោះ​ ហើយ​ តែ​មិន​ទាន់​មាន​​សេចក្តី​រាយ​ការ​ណ៍​​ណាមួយ​ថា​ ចាប់​​បាន​ជនសង្ស័យណា​ម្នាក់​នោះ​ទេ​ ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ

ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ

ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ

ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ