ដឹង​ទេ​ក្នុង​មួយ​រឿងៗ​ វៃហាំង រក​ចំណូល​បាន​ប៉ុន្មាន?​

លោក ខាត់ វៃហាំង ​តួ​ឯក​​ប្រុស​ក្នុង​រឿង​ភាគ ​”ម្ដាយ​ក្មេក​រើស​កូន​ប្រសា” បាន​បង្ហើប​មក​កាន់ Sabay អំពី​តម្លៃ​ក៏ដូច​ជា​ចំណូល​ដែល​ទទួល​បាន​​​ពី​ការ​ថត​ភាពយន្ត​ភាគ ​​និង​រឿង​ដុំ​ចាក់​តាម​រោង​កុន​ដែល​លោក​ធ្លាប់​ទទួល​បាន​​​កន្លង​មក។

 

ដឹង​ទេ​ក្នុង​មួយ​រឿងៗ​ វៃហាំង រក​ចំណូល​បាន​ប៉ុន្មាន?​

 

វៃហាំង ប្រាប់​ថា៖ “សម្រាប់​រឿង​ភាគ​ទូរទស្សន៍​ខ្ញុំ​យក​ចាប់​ពី ៣០០០ ដុល្លារ​ទៅ​ សម្រាប់ ២៥​ភាគ ចំណែក​រឿង​ដុំ​វិញ​ អាស្រ័យ​តាម​សាច់​រឿង​ តែ​ជាទូទៅ​ខ្ញុំ​យក​ពី​ចន្លោះ ២៥០០-៣០០០ ដុល្លារ “។

 

ដឹង​ទេ​ក្នុង​មួយ​រឿងៗ​ វៃហាំង រក​ចំណូល​បាន​ប៉ុន្មាន?​

 

តួ​ឯក​ប្រុស​ក្នុង​រឿង​ “ផ្កា​ទីង​មោង​” បាន​បន្ថែម​ទៀត​ថា សម្រាប់​តម្លៃ​ខាង​លើ​ គឺ​សម្រាប់​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ជិតៗ​ តែ​បើ​ទៅ​ដល់​ខេត្ត​ឆ្ងាយ​ៗ ​គឺ​លោក​​យក​លើស​ហ្នឹង​បន្តិច​បន្តួច​សម្រាប់​ថ្លៃ​សាំង​ធ្វើ​ដំណើរ​ទៅ​ថត។ ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម​វិញ ​លោក​បញ្ជាក់​ថា​ មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ព្រោះ​អាស្រ័យ​ទៅ​លើ​ផលិត​ផល​ជាក់​ស្ដែង​៕

 

 

អត្ថបទ៖ SAMEDY​​​​