Ronaldo ​ទៅ​ហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​ UFC នៅ​ Las Vegas

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​ទៅ​ទស្សនា​​ និង​ហ្វឹកហាត់​លេង​ជាមួយ​​កំពូល​អ្នក​ប្រដាល់​ UFC ​កីឡាករ​ Conor McGregor ​​នៅ​ទីក្រុង​ Las Vegas ​សហរដ្ឋ​អាមេរិក​ កាល​​ពី​យប់​មិញ។

 

Ronaldo ​ទៅ​ហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​ UFC នៅ​ Las Vegas

Conor McGregor អ្នក​ប្រដាល់​ UFC (ឆ្វេង) និង​ Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 គឺជា​អ្នកគាំទ្រ​​អ្នក​ប្រដាល់​ McGregor ​ម្នាក់។ អំឡុង​ពេល​​ដែល​​អ្នក​ប្រដាល់​សញ្ជាតិ​​សាធារណរដ្ឋ​អៀរឡង់​រូប​នេះ​ កំពុង​ហ្វឹកហាត់​ ត្រៀម​ឡើង​សង្វៀន​នៅ​​ចុង​ខែ​ក្រោយ​ ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ស្ដេច​ស ​បាន​​សុំ​ហ្វឹកហាត់​ជាមួយ​​ពីរ​បី​ស្នៀត​​ គ្រាន់​​ជា​ការ​កម្សាន្ត។

 

Ronaldo ​បាន​បង្ហោះ​រូបភាព​​មួយ​លើ​ Instagram ​ជាមួយ​សារ​ថា៖ “អស្ចារ្យ​​ណាស់ ដែល​បាន​ជួប​អ្នក​…ប្អូន​ប្រុស”។ រីឯ​អ្នក​ប្រដាល់​វ័យ​២៨​ឆ្នាំ McGregor ក៏​បាន​បង្ហោះ​​រូប​លើ​ Instagram ដូច​គ្នា និង​សរសេរ​ថា៖ “បង​ប្រុស​របស់​ខ្ញុំ​ Ronaldo មក​ហ្វឹកហាត់​ថ្ងៃ​នេះ! អរគុណ​ @Cristaino, ​សូម​គោរព​ដ៏​ធំ​ធេង! ខ្ញុំ​នឹង​ជួប​អ្នក​នៅ​ Forbes លេខ​១ នៅ​ឆ្នាំ​ក្រោយ”។

 

Ronaldo ​ទៅ​ហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​ UFC នៅ​ Las Vegas

 

Ronaldo ​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​កាយ​ ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ Euro 2016 ជួយ​ព័រទុយហ្គាល់​លើក​ពាន ប៉ុន្តែ​ត្រូវ​រង​របួស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ នឹង​​អវត្តមាន​ ពេល​ Real Madrid ប៉ះ​ Sevilla នៅ​ UEFA Super Cup និង​អាច​អវត្តមាន​បើក​រដូវ​កាល​ថ្មី​ពីរ​ឬ​បី​ប្រកួត​​ថែម​ទៀត៕

 

Ronaldo ​ទៅ​ហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​ UFC នៅ​ Las Vegas

 

Ronaldo ​ទៅ​ហាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​ UFC នៅ​ Las Vegas

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ themaclife