ញាក់សាច់​! ស្ត្រី​ម្នាក់​ចុះ​ពី​រថយន្ត​មិន​ប៉ុន្មាន​វិនាទី​ផង ត្រូវ​តោ​ចូលមក​សង្គ្រប់​អូស​យកទៅ​យ៉ាង​ធូរ

សត្វតោឈ្មោល១ក្បាលបានវាយប្រហារសម្លាប់ស្ត្រីចំណាស់ម្នាក់ និងបង្កឲ្យស្ត្រីវ័យក្មេងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅឯឧស្យានសត្វព្រៃ១កន្លែង ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីពួកគាត់ទាំងពីរបានចាកចេញពីរថយន្ត ក្នុងខណៈពេលម្នាក់ជាអ្នកជួយសង្គ្រោះ ម្នាក់ទៀតជាជនរងគ្រោះពីចង្កូមសត្វតិរច្ឆាននេះ ។

អភិបាលស្រុក Yangqing និយាយថា ហេតុការណ៍គួរឲ្យស្លុតរន្ធត់នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ (២៣ កក្កដា) នៅឧស្យានសត្វព្រៃ Badaling Safari World, ទីកន្លែងដែលពួកភ្ញៀវទេសចរណ៍អាចបើករថយន្តទស្សនាសត្វព្រៃនៅក្នុងរថយន្តរបស់ពួកគេ, ប៉ុន្តែ ត្រូវបានព្រមានមិនឲ្យចុះចេញពីក្នុងរថយន្តជាដាច់ខាត ។ ទោះជាយ៉ាងណា អ្នកទេសចរស្រីទាំងនេះពុំអើពើនឹងសេចក្តីព្រមានរបស់ឧស្យាននោះទេ ។

ប្រភពជាច្រើនបានប្រាប់ Legal Evening News ថា គ្រូសារ១មានគ្នា៤នាក់ ដែលក្នុងនោះមានៈ ស្ត្រីវ័យចំណាស់ម្នាក់, ស្ត្រីវ័យក្មេងម្នាក់, បុរសម្នាក់ និងក្មេងម្នាក់ បានកំពុងធ្វើដំណើរទស្សនាសត្វព្រៃនៅក្នុងរថយន្តរបស់ពួកគេ នៅក្នុងសួនសត្វ Badaling Safari World  ។

បើតាមប្រភពឲ្យដឹង ស្ត្រីជាភរិយាម្នាក់ បានកើតមានការឈ្លោះប្រកែកគ្នាជាមួយប្តីរបស់នាង និងក៏បានចុះចេញពីរថយន្ត ។ បន្ទាប់ពីចាកចេញពីរថយន្តបានប្រមាណ ១៥ នាទី ប៉ុណ្ណោះ សត្វតោឈ្មោល១ក្បាល ក៏បានមកដល់ និងវាយប្រហារខាំអូសនាងយកទៅយ៉ាងធូរ ។ ភ្លាមៗនោះ បុរសជាប្តី ព្រមទាំងម្តាយរបស់នាង បានចុះចេញពីរថយន្តដេញតាមសត្វតិរច្ឆាននេះ ក្នុងបំណងជួយសង្គ្រោះពីចង្កូមតោ, ប៉ុន្តែ ស្ត្រីជាម្តាយត្រូវបានវាយប្រហារដោយសត្វតោ១ក្បាលទៀត ។

គ្រួសារនេះក៏ត្រូវបានជួយសង្គ្រោះផងដែរ ខណៈពេលកម្មករសួនបានប្រញាប់ប្រញាល់ដេញតាមតោទាំងនោះ ។ ប៉ុន្តែ ជាអកុសល ស្ត្រីជាម្តាយបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកូនស្រីរបស់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសំរាកក្នុងមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា នេះពុំមែនជាការស្លាប់ខាំហែកហួរជាលើកទី១នៅក្នុងទីធ្លាសួនសត្វនេះនោះទេ ។ នៅក្នុងខែ សីហា ២០១៤ កម្មករសួនម្នាក់ក៏ត្រូវបានសម្លាប់ដោយសត្វខ្លាផងដែរ ៕


Related Posts