កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Google បាន​ផ្ដល់​​រង្វាន់​ជា​អាហារូបករណ៍​តម្លៃ​​ ១​ ម៉ឺន​ដុល្លារ​ ដល់​កុមារ​​ឥណ្ឌា​វ័យ​ ១៤ ឆ្នាំ​​ ដែល​បាន​បង្កើត​កម្មវិធី​​សង្គ្រោះ​ជីវិត​មួយ​ដល់​អ្នក​នេសាទ​​ជន​ជាតិ​ឥណ្ឌា​នៅ​ទូទាំង​ប្រទេស។

 

កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​
កុមារ​រូប​នោះ​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​​ថា​ Ramesh Advay ​ជា​សិស្ស​ថ្នាក់​ទី​ ១០ នៃ​សាលា​រៀន​មួយ​កន្លែង។ កម្មវិធី​ដែល​គេ​បង្កើត​ឡើង​នោះ​មាន​ឈ្មោះ​ថា​ FELT (Fisherman Lifeline Terminal)។ កម្មវិធី​នេះ​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​នេសាទ​ នៅ​ពេល​ណា​ដែល​ពួក​គេ​ធ្វើ​ដំណើរ​​ក្បែរៗ​នឹង​ព្រំដែន​ទឹក ហើយ​​ផ្ដល់​ព័ត៌មាន​ពី​ធាតុអាកាស​ និង​ ​ស្ថានភាព​នៃ​សមុទ្រ​ថែម​ទៀត​ផង។

 

កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​
មូលហេតុ​ដែល​ Ramesh Advay ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដោយ​សារ​តែ​​សង្កេត​ឃើញ​ថា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​នេសាទ​ប្រមាណ​ ៩០០ នាក់​ត្រូវ​បាន​​ចាប់​ឃុំ​​ដោយ​ប្រទេស​ជិត​ខាង​របស់​ឥណ្ឌា​ រួម​មាន​ ​ប៉ាគីស្ថាន, ស្រីលង្កា និង​ បង់ក្លាដេស​ ដោយ​សារ​តែ​អ្នក​នេសាទ​ទាំង​នោះ ធ្វើ​ដំណើរ​ហួស​ព្រំដែន​អំឡុង​ពេល​នេសាទ៕​​​​​​​​​​

​​​

ចុច​អាន៖ ​សិស្ស​វិទ្យាល័យ​ម្នាក់​ ​អាច​បំបែក​កូដ​ហ្គេម​ ​Pokemon Go​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ India