ចិន​ព្រមាន​អាមេរិក​ក្នុងករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ដោយ​មី​ស៊ីល​ធុន DF-21D «​អ្នក​ពិឃាត​នាវា​ផ្ទុក​យន្ដហោះ​»


តាមរយៈ​បណ្ដាញ​ទូរទស្សន៍ CCTV មហាអំណាច​ចិន​បានបង្ហាញ​ជា​សាធារណៈ​នូវ​មី​សុ​ី​ល​ដ៏​ទំនើប​របស់ខ្លួន​ធុន DF-21D ដែល​បាញ់​បាន​រយៈ​ចម្ងាយ​មធ្យម​ពី​១.៥០០ គីឡូម៉ែត្រ ទៅ​១.៧០០ គីឡូម៉ែត្រ ដើរតួ​ជា «​អ្នក​ពិឃាត​នាវា​ផ្ទុក​យន្ដហោះ​» បន្ទាប់ពី​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​សម្រេច​មិន​ទទួលស្គាល់​សិទ្ធិ​គ្រប់គ្រង​ផ្ដាច់មុខ​តែម្នាក់ឯង​របស់​ចិន​នៅលើ​ដែនសមុទ្រ​ចិន​ខាងត្បូង ទុកជា​ការព្រមាន​ដល់​មហាអំណាច​អាមេរិក​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៅ​ទៅក្នុង​ករណី​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ ។​

ចិន​ព្រមាន​អាមេរិក​ក្នុងករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ដោយ​មី​ស៊ីល​ធុន DF-21D «​អ្នក​ពិឃាត​នាវា​ផ្ទុក​យន្ដហោះ​»


​ចិន​ធ្លាប់បាន​ព្រមាន​អាមេរិក​ថា រាល់​នាវា​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​គ្មាន​ផ្លូវ ឬ​ឱកាស​វិលត្រឡប់​ទៅវិញ​ឡើយ ប្រសិនបើ​មានការ​ផ្ទុះ​សង្គ្រាម​នៅ​ទីនោះ ។​


​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​រវាង​មហាអំណាច​ចិន និង​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​មិនមាន​ការ​ថមថយ​ចុះ​ទេ​ក្រោយពេល​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​សម្រេច​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះក្ដី​លើ​ប្រទេស​ចិន ហើយ​មហាអំណាច​អាមេរិក​ក៏បាន​បង្ហាញ​នូវ​ជំហរ​លូកដៃ​ចូល​ជួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន រួមមាន​ទាំង​ការបញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​មក​ជិត​តំបន់​កំពុងមាន​ជម្លោះ​ជាដើម​…​ជាហេតុ​ធ្វើ​ឲ្យ​ចិន​ដែល​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ពី​ដែនសមុទ្រ​ចិន​ខាងត្បូង​សម្ញែង​នូវ​អំណាច​សព្វាវុធ​ត្រៀម​ទប់​ទល់នឹង​អាមេរិក​វិញ ខណៈ​ចិន​ក៏បាន​ច្រានចោល​សេចក្ដីសម្រេច​របស់​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ​ជុំវិញ​ករណី​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ​រួចហើយ​ផងដែរ ៕​

Related