សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​បញ្ចុះ​នៅ​ពេល​បន្តិចទៀត​នេះ

ខេត្តតាកែវ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា សព​លោក​បណ្ឌិត កែម ឡី បាន​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​រំកិល​ពី​ទី​តម្កល់​យក​ទៅ​ទីតាំង​បញ្ចុះ​ហើយ ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​បញ្ចុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ចន្ទ​ដដែល​នេះ ៕