Verizon​ ​បោះ​ទុន​​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Yahoo

ក្រុមហ៊ុនផ្ដល់សេវាគមនាគមន៍របស់អាមេរិក Verizon បានប្រកាសទិញយកភាគហ៊ុនរបស់ Yahoo ក្នុងតម្លៃ ៤,៨ ពាន់លានដុល្លារ។

Verizon​ ​បោះ​ទុន​​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Yahoo

ភាគហ៊ុនទាំងនោះ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ស្មើប៉ុន្មានភាគរយនៃភាគហ៊ុនសរុបរបស់ Yahoo នោះទេ តែគេដឹងថាជាភាគហ៊ុនគ្រប់គ្រងគេហទំព័រ និងអចលនទ្រព្យ តែ Yahoo បានដកនូវប៉ាតង់កម្មសិទ្ធិបញ្ញាលើមុខងារពិសេសៗមួយចំនួន ដាក់លក់ដោយឡែក។

ប្រជាប្រិយភាពរបស់ Yahoo មានការធ្លាក់ចុះយ៉ាងខ្លាំង ក្រោយវត្តមានរបស់បណ្ដាញសង្គមនានា ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែរក្សាតំណែងបានយ៉ាងរឹងមាំ ក្នុងវិស័យវិនិយោគ ខណៈដែលពួកគេជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba Group Holding Ltd. និង Yahoo Japan Corp., ដែលមានតម្លៃដល់ជាង ៤០ ពាន់លានដុល្លារ៕

ប្រភព៖ sabay

  • Verizon​ ​បោះ​ទុន​​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទិញ​យក​ ​Yahoo已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: