ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ព្រមព្រៀង​គ្នា ផ្អាក​ការ​រុករក​យន្តហោះ MH៣៧០

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានព្រមព្រៀងគ្នា ដើម្បីផ្អាកការរុករកយន្តហោះម៉ាឡេស៊ី MH៣៧០ ហើយ បន្ទាប់ពីគ្មានដំណឹងថ្មីណាមួយពាក់ព័ន្ធនឹងការបាត់ខ្លួននេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានប្រាប់ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយបានសង្កត់ធ្ងន់ថា ការផ្អាកនេះមិនមែនមានន័យថាបញ្ចប់ឡើយ ហើយការរុករកអាចនឹងបន្តធ្វើឡើងនាពេលអនាគត។

ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ព្រមព្រៀង​គ្នា ផ្អាក​ការ​រុករក​យន្តហោះ MH៣៧០

«ដោយសារតែគ្មានដំណឹងថ្មី ប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន បានយល់ព្រមផ្អាកការរុករកនេះ ក្រោយបញ្ចប់ការរុករកលើទំហំផ្ទៃដី ១២០ ០០០គីឡូម៉ែត្រ និងចំណាយអស់ទឹកប្រាក់ចំនួន ១៣៧លានដុល្លារ។ ខ្ញុំត្រូវតែបញ្ជាក់ថា នេះមិនមែនមានន័យថាយើងបោះបង់ការរុករកយន្តហោះ MH៣៧០ ឡើយ»។ លោក Lai ថ្លែងឲ្យដឹង។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តនេះបានប្រកាសកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសទាំង៣ ខណៈក្រុមហ៊ុនហូឡង់ដែលដឹកនាំការរុករកនេះបានទទួលស្គាល់ថា ពួកគេប្រហែលជារកខុសកន្លែងអស់រយៈពេល២ឆ្នាំមកហើយ។

គួររំលឹកថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ប្រភេទ Boeing ៧៧៧ ស្ថិតក្នុងជើងហោះហើរ MH៣៧០ ដែលហោះចេញពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនសូន្យឈឹង ចាប់តាំងពីខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរនៅលើយន្តហោះ ចំនួន ២៣៩នាក់៕

ប្រភព៖ sabay

  • ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ព្រមព្រៀង​គ្នា ផ្អាក​ការ​រុករក​យន្តហោះ MH៣៧០已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: