ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា

សូមស្ដាប់លម្អិតនៃវីដេអូខាងក្រោម៖

ក្រុមជនពិការនៅតែជម្នះលេងតន្ត្រីតាមដងផ្លូវ បើទោះសាលាក្រុងធ្លាប់ចេញសេចក្ដីណែនាំថានឹងចាត់វិធានការក្ដៅចុះរឹបអូសយកសម្ភារៈយ៉ាងណាក្ដី។

ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា

លោក ឈិន សេបេ ពិការភ្នែកទាំងសងខាងពីកំណើតដែលបានរៀបវង់តន្ត្រីរបស់ខ្លួននៅលើបណ្ដោយផ្លូវក្បែរស្តុបបូកគោបានប្រាប់ថា គាត់ដឹងថាសាលាក្រុងពិតជាហាមមិនឲ្យមកច្រៀងបែបនេះមែន។ តែគាត់មិនអាចធ្វើតាមបានទេ ព្រោះបើមិនច្រៀងអ៊ីចឹង គាត់មិនដឹងជាទៅរកឯណាដើម្បីចិញ្ចឹមប្រពន្ធពិការភ្នែកដូចគ្នា និងកូននោះឡើយ។

អាជ្ញាធររាជធានីភ្នំពេញ និងខាងសង្គមកិច្ចធ្លាប់បានចាត់វិធានការថានឹងសំអាតតន្ត្រីពិការ តាមផ្លូវសាធារណៈ ដើម្បីរៃអង្គាសប្រាក់ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការស្ទះចរាចរណ៍ជាច្រើនលើកមកហើយ។ ប៉ុន្តែក្រោយមានការអនុវត្តតាមសេចក្ដីខាងលើ គេសង្កេតឃើញមានសភាពស្ងប់ស្ងាត់មួយរយៈនៅតាមស្តុបនានានៃសកម្មភាពជនពិការ ។ ចំណែកថ្មីៗនេះសកម្មភាពនេះបានចាប់ផ្ដើមដូចភ្លៀងរលឹមម្ដងទៀត៕

ប្រភព៖ sabay

  • ក្រុម​ជន​ពិការ​នៅតែ​ជម្នះ​ប្រ​គុំ​តន្ត្រី ទោះ​​រង​​បំរាម​យ៉ាង​ណា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: