រថយន្តCRV​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ប៉ើង​ដូច​ស្លឹកចេក

រថយន្ត CRVពាក់ស្លាកលេខភ្នំពេញ2J 1560 មួយគ្រឿងត្រូវបានរថភ្លើងបើកបុកឲ្យប៉ើងហើរដូចស្លឹកចេក ហើយក្រឡាប់ជាច្រើនត្រឡប់ នៅម៉ោងប្រមាណជាង២រសៀលថ្ងៃទី២៤ខែកក្កដា ម្សិលមិញនៅលើផ្លូវដែកចូលរោងចក្រទឹកកក ដែលស្ថិតនៅភូមិរំដួលជើងភ្នំ សង្កាត់លេខ១ក្រុងព្រះសីហនុ។

ហេតុការណ៏បានបណ្តាលឲ្យមានជនរងគ្រោះ២នាក់ រងរបួសធ្ងន់ប៉ុន្តែមិនស្គាល់អត្តសញ្ញាណជិះរថយន្តម៉ាកCRVឡើយ ប៉ុន្តែក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយនៅក្នុងក្រុង រីឯរថភ្លើងវិញមិនបានឈប់នោះទេគឺបានបន្តបើកចូលទៅស្ថានីយ៍ធម្មតា៕

រថយន្តCRV​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ប៉ើង​ដូច​ស្លឹកចេក

ប្រភព៖ kqube

  • រថយន្តCRV​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ប៉ើង​ដូច​ស្លឹកចេក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: