ក្រសួង​ដាក់​បម្រាម​ដាច់​ខាត​ចំពោះ​មន្ត្រី​ពេទ្យ​រដ្ឋ​ណា​យក​ម៉ោង​រដ្ឋ​ទៅ​ធ្វើ​ការងារ​ឯកជន​

រាជធានីភ្នំពេញ៖ ដោយមើលឃើញពីភាពអនាធិបតេយ្យ បុគ្គលិករបស់ខ្លួន ដែលបំពានម៉ោងរដ្ឋ ទៅបើកកន្លែងពិគ្រោះជំងឺជាលក្ខណៈឯកជន ២៤ម៉ោងលើ២៤ម៉ោង ជាដើម។ ក្រសួងសុខាភិបាល បានណែនាំឲ្យ ប្រធានអង្គភាព ចាត់វិធានការបន្ទាន់និងដាច់ខាតមួយ ជាពិសេសការិយាល័យស្រុកប្រតិបត្តិ និងច្រកចេញចូលតែមួយ រួមទាំងម្ចាស់សេវាដែលមានករណីដូចខាងលើ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រសួងចេញសំណើផ្សព្វផ្សាយព័ត៌មានដូចនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដោយក្នុងនោះមានបោះត្រារបស់ រដ្ឋលេខាធិការក្រសួងសុខាភិបាល វេជ្ជបណ្ឌិត តែ គុយស៊ាង ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនោះក្រសួងនៅមិនទាន់ដាក់ចេញនូវចំណាត់ការណាមួយ ទៅលើជនដែលប្រព្រឹត្តដូចការសង្កេតឃើញរបស់ខ្លួននៅឡើយទេ។ នេះគ្រាន់តែជាសំណើផ្សព្វផ្សាយដោយយោងតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ចុះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅតែប៉ុណ្ណោះ៕

ក្រសួង​ដាក់​បម្រាម​ដាច់​ខាត​ចំពោះ​មន្ត្រី​ពេទ្យ​រដ្ឋ​ណា​យក​ម៉ោង​រដ្ឋ​ទៅ​ធ្វើ​ការងារ​ឯកជន​

ប្រភព៖ kqube

  • ក្រសួង​ដាក់​បម្រាម​ដាច់​ខាត​ចំពោះ​មន្ត្រី​ពេទ្យ​រដ្ឋ​ណា​យក​ម៉ោង​រដ្ឋ​ទៅ​ធ្វើ​ការងារ​ឯកជន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: