ឡៅ​ ​ចន្រ្ទា ​រំភើប​ចិត្ត​ជាង​​មុន​​ៗ​ ក្រោយ​ផ្តួល​ជើង​ខ្លាំង​ថៃ​ម្សិល​មិញ​​

ក្រោយ​ពី​ផ្ដួល​​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ថៃ​​ Chaiphum​ ​ឲ្យ​សន្លប់​ធ្ងន់​នៅ​ទឹក​៣​ ​​អ្នក​លេង​គុន​ខ្មែរ​​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ មាន​​អារម្មណ៍​រំភើប​​សប្បាយ​​រីក​រាយ​ជាង​ពេល​ណា​ៗ​ទាំង​អស់​ ដោយ​សារ​កីឡាករ​ថៃ​រូប​នេះ​ពិត​ជា​ខ្លាំង។

 

ឡៅ​ ​ចន្រ្ទា ​រំភើប​ចិត្ត​ជាង​​មុន​​ៗ​ ក្រោយ​ផ្តួល​ជើង​ខ្លាំង​ថៃ​ម្សិល​មិញ​​

ឡៅ ចន្ទ្រា​

 

ក្រោយ​ចប់​ការ​ប្រកួត​ ឡៅ​ ចន្រ្ទា​ បាន​ Sabay​ ដឹងថា ៖«ខ្ញុំ​​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដោយ​បាន​ផ្ដួល​កីឡាករ​ដែល​ធ្លាប់​​វ៉ៃ​​​ខ្ញុំ​ឲ្យ​សន្លប់​ពី​មុន​។ ការ​ប្រកួត​នេះ​ ខ្ញុំ​ខំ​ប្រឹង​ហ្វឹក​ហាត់​ខ្លាំង​ណាស់​គឺ​​​ចំណាយ​ពេល​ដល់​ទៅ​២​​សប្ដាហ៍​​ដើម្បី​​ហ្វឹក​​ហាត់​ ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ ហើយ​ជា​លទ្ធផល​ខ្ញុំ​ទទួល​បាន​សម្រេច​ហើយ។ បាទ​បង​!​ សប្បាយ​ចិត្ត​ជាង​ការ​​ប្រកួត​ឈ្នះ​កីឡាករ​បរទេស​មុន​ទៀត»។

 

ឡៅ​ ​ចន្រ្ទា ​រំភើប​ចិត្ត​ជាង​​មុន​​ៗ​ ក្រោយ​ផ្តួល​ជើង​ខ្លាំង​ថៃ​ម្សិល​មិញ​​

កីឡាករ​ថៃ Chaiphum សន្លប់

 

សម្រាប់​ជ័យជម្នះ​ដ៏​អស្ចារ្យ​ដែល​​គួរ​ឲ្យ​សរសើរ​នេះ​ ឡៅ ចន្ទ្រា​បាន​ប្រើ​ពេល​៣​ទឹក​ទើប​អាច​ផ្តួល​ឲ្យ​ជើង​ខ្លាំង​ថៃ​ Chaiphum​​ សន្លប់​បាន។ នៅ​ទឹក​ទី​១​ កីឡាករ​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ័យ​ជំនួស ឡៅ ចន្ទ្រា​ដោយ​សារ​ការ​វាយ​ចេញ​កណ្តាប់​ដៃ​យ៉ាង​រហ័ស​ ធ្ងន់​ៗ​ និង​ច្បាស់​ ប៉ុន្តែ​ចូល​ទឹក​ទី​២ អ្នក​គុន​ខ្មែរ​បាន​ព្យាយាម​ចូល​វាយ​ និង​ការពារ​បាន​យ៉ាង​ល្អ​ពី​កណ្តាប់​ដៃ​របស់​កីឡាករ។ បន្ទាប់​មក​ ចន្ទ្រា​បាន​ចំ​ផ្ទៃ​មុខ​ដោយ​កណ្តាប់​ដៃ​យ៉ាង​ធ្ងន់​ធ្វើ​ឲ្យ​កីឡាករ​ដួល​ តែ​ក្រោក​ឡើង​ ចន្ទ្រា​វ៉ៃ​ដួល​ពីរ​ដង។ ទោះ​បី​ជា​យ៉ាង​ណា​ការ​រាប់​៨​របស់​អាជ្ញា​កណ្តាល​​ និង​ដល់​ទឹក​ទាន់​ពេល​វេលា។ ចូល​ទឹក​ទី​បី ឡៅ ចន្ទ្រា​បាន​ប្រើ​រន្ទះ​ជើង​ និង​វាយ​កែង​​៣​ទៅ​៤​កែង​ចុង​ក្រោយ​​ដើម្បី​ផ្តួល​ឲ្យ​កីឡាករ​រូប​នេះ​សន្លប់​ធំ​តែ​ម្តង៕

 

 

ឡៅ​ ​ចន្រ្ទា ​រំភើប​ចិត្ត​ជាង​​មុន​​ៗ​ ក្រោយ​ផ្តួល​ជើង​ខ្លាំង​ថៃ​ម្សិល​មិញ​​

អ្នក​គាំទ្រ​ថត​ជា​មួយ ឡៅ ចន្ទ្រា

 

អត្ថបទ៖ នួន ស៊ីណា