សួង សុខា​រ៉ានី​ត ប្រកាស​យក​ប្រុស​ស្អាត​ធ្វើជា​គូស្នេហ៍​

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា សួង សុខារ៉ានីត កាលពីពេលថ្មីៗនេះ បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបថតមួយសន្លឹកដោយបញ្ជាក់ ថា៖ « ខ្ញុំចង់បានមនុស្សប្រុស ស្រឡាញ់ខ្ញុំដោយស្មោះដូចគ្នា ហើយខ្ញុំក៏មិនមែនល្ងង់ ដល់ថ្នាក់យកមនុស្សប្រុស ដែលគ្រាន់តែទទួលយក តែសំបកក្រៅរបស់ខ្ញុំ ដោយមិនទទួលយកនិស្ស័យពិត របស់ខ្ញុំនោះដែរយល់? » ។

សួង សុខារ៉ានីត ប្រាប់ថា ទោះបីជានាងស្រឡាញ់ ភាពស្រស់ស្អាតខាងក្រៅពិតមែន តែក៏មិនមានន័យសរុបថា នាងគឺជាមនុស្សល្ងង់ ដែលគ្រាន់តែចង់ឲ្យមនុស្សប្រុស យក កម្សាន្តលេងនោះដែរ ។

សួង សុខារ៉ានីត បានបន្តថា « និយាយសរុបទៅ គឺខ្ញុំស្រឡាញ់ភាពស្អាត ដើម្បីសប្បាយចិត្ត និងចង់បំពេញបំណងរបស់ខ្លួនឯង គឺមិនមែនទៅបោកអ្នកណានោះទេ បើ គិតពីក្តីបំណងរបស់ខ្ញុំផ្ទាល់ គឺចង់បានមនុស្សប្រុសមាននិស្ស័យល្អ បើសិនជាអាច គឺខ្ញុំត្រូវការទាំងរូបឆោមល្អទៀត គឺរឹតតែល្អ សូមទោសផងណា ព្រោះនេះជាអ្វីដែលខ្ញុំគិត និងចង់បានពិតប្រាកដមែននេះហើយជាអ្វីដែលអូនប្រាថ្នា » ។

សួង សុខារីនីត ក្រោយពីប្រឡូកសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក ឃើញថាទាំងប្រជាប្រិយភាព និងការគាំទ្រ ពីសំណាក់ទស្សនិកជន ហាក់មានការកើតឡើងជាលំដាប់ ។ បច្ចុប្បន្ននាងក៏កំពុងសាងសម្ព័ន្ធស្នេហា ក្រៅជាមួយគូស្នេហ៍ជាជនជាតិកូរ៉េ ដែលសព្វថ្ងៃនេះ បុរសនោះកំពុងរស់នៅបម្រើការងារលើ ទឹកដីប្រទេសថៃផងដែរ ។

ក្រោយទទួលបរាជ័យក្តីស្នេហ៍ផ្ទួនៗ កញ្ញា សួង សាខារ៉ានីត ត្រូវបានលេចធ្លាយ ថា នាងកំពុងតែសប្បាយរីករាយ ពេលដែលនាង ជួបបុរសជំនួញជនជាតិកូរ៉េម្នាក់ដែលមានរូបសម្រស់ ស្រស់សង្ហា ។ បុរសម្នាក់នោះបានមកលេងស្រុកខ្មែរម្តងៗ ពួកគេតែងតែបានដើរកម្សាន្តយ៉ាងសប្បាយរីករាយរហូតពេលខ្លះកញ្ញា សួង សាខារ៉ានីត ត្រូវបោះបង់ឱកាសសម្តែងដើម្បីផ្គាប់ចិត្តសង្សារទៀតផង ។

ក្រោយពីបែកបាក់ស្នេហ៍ភ្លាមគេសង្កេតឃើញមានបុរសជាច្រើនតាមស្រលាញ់នាងដែរ ហើយបុរសទាំងនោះជាអ្នកមានទ្រព្យសម្បត្តិច្រើនទៀតផង តែនាងមិនព្រមទទួលយកក្តីស្រឡាញ់ ព្រោះបុរសទាំងនោះហាក់យកទឹកប្រាក់មកជះលើនាងដែលនាងចាត់ទុកថា បុរសទាំងនោះកំពុងធ្វើឲ្យដំបៅចាស់របស់នាងឈឺចាប់ ឡើងវិញទៀតហើយ ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គ្រាន់តែបានជួបបុរសអ្នកជំនួញជនជាតិកូរ៉េដែលមានរូបរាងសង្ហា ភ្លាមនាងបានប្តូរឥរិយាបទភ្លែត ដោយផ្ទុយស្រឡះពីសម្តី មុនដែលធ្វើមហាជនជឿខ្លាំង ហើយ ថែមទាំងមានអ្នកខ្លះបានសម្តែងពីភាពអាណិតអាសូរដល់នាងទៀតផង ។

កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ថា ចំណងស្នេហ៍របស់នាង និងបុរសជំនួញជនជាតិកូរ៉េនោះគឺ ព្រោះតែបុរសម្នាក់នោះមានរូបរាងសង្ហារតែប៉ុណ្ណោះ ។ សួង សាខារ៉ានីត ពោលទាំងផ្ទុះសំណើចថា ឱ្យតែស្អាតគឺត្រូវចិត្តខ្ញុំ ។

នាងបានអះអាងថា៖កន្លងមកមានបុរសជាច្រើនតាមសុំស្នេហ៍ ហើយជាអ្នកមានទ្រព្យសម្បត្តិទៀតផងតែត្រូវនាងច្រានចោល ដោយទី ១ មានចិត្តមិនល្អមកលើនាង ទី២រូបរាងមិនសង្ហា ។ បើបុរសមានរូបសង្ហាជាកត្តាចំបងដែលនាង ត្រូវជ្រើសរើស ព្រោះធម្មជាតិរបស់នាងជាមនុស្សដែលចូលចិត្តភាពស៊ីវីល័យមិន ចូលចិត្តបែបបុរាណទេ ។

នាងអត់ចូលចិត្តបុរសដែលមានវ័យចំណាស់ៗទេ ពោលគឺគ្រាន់តែគិតថា មានសង្សារ ឬស្វាមីដែលមានរូបរាងសង្ហាបណ្តើរគ្នាវាមើលទៅសមភ្នែកអ្នកផងទាំងពួង ពេលគេសរសើរថាពួកយើងសមគ្នាខ្ញុំសប្បាយចិត្តដែរ ។ មានការលើកឡើងពីមហាជនមួយចំនួនថា ការស្រវាយកប្រុសស្អាត ពិសេសស្នេហាឆ្លងដែនបែបនេះងាយនឹងឱ្យនាងខូចចិត្តម្តងទៀត ។ ការលើកឡើងនេះនាងបានតបថា នាងមិនខ្វល់ទេព្រោះការខូចចិត្តរបស់នាង គឺនាងធ្លាប់ទទួលយកឆ្អែតទៅហើយ ។

ថ្មីៗនេះ សួង សាខារ៉ានីត បានបកស្រាយប្រាប់ថាចំពោះ ព័ត៌មាននាងបណ្តើរគូស្នេហ៍ទៅសាងអនុស្សាវរីយ៍នៅកំពង់សោមនោះមិនមែនជាការពិតទេគឺនាងគ្រាន់តែទៅលេងជាមួយមិត្តភក្តិតែប៉ុណ្ណោះ ហើយពេលនេះ នាងក៏គ្មានសង្សារដែរ ព្រោះបុរសដែលស្រឡាញ់នាង នាងមិនបានទទួលយកទេ ដោយគេមានចរិកមិនដូចការចង់បានរបស់នាង៕


ប្រភពៈ pmhotnews


Related Posts