សត្វ​ខ្លា​២​ក្បាល ហក់​មក​ខាំ​ស្ត្រី​២​នាក់​យ៉ាង​សាហាវ នៅ​សួន​សត្វ​ព្រៃ ក្នុង​ទីក្រុង​ប៉េកាំង

សត្វខ្លា២ក្បាលនៅឯសួនសត្វព្រៃ «Beijing Badaling Wildlife World» ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានហក់មកខាំស្រ្តី២នាក់ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួស បន្ទាប់ពីជនរងគ្រោះទាំង២នាក់ បានចេញពីរថយន្ត។

បើតាមខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលថតបានទិដ្ឋភាពនៅពេលកើតហេតុបង្ហាញឲ្យឃើញ ស្ត្រីម្នាក់បានចេញ និងឈរក្បែររថយន្ត មុនពេលដែលត្រូវសត្វខ្លាមួយក្បាលហក់មកខាំ និងអូសទាញយកទៅបណ្ដាលឲ្យរងរបួស។ ឃើញដូច្នេះ ស្ត្រីម្នាក់ទៀតបានចេញពីរថយន្តដើម្បីជួយជនរងគ្រោះ ប៉ុន្តែត្រូវសត្វខ្លាមួយក្បាលផ្សេងទៀតហក់មកខាំញក់ញី បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។

សេចក្ដីរាយការណ៍មួយចំនួនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យស្ត្រីរងគ្រោះដំបូងចាកចេញពីរថយន្ត គឺដោយសារតែការឈ្លោះប្រកែកគ្នា។ បុរសម្នាក់ដែលជាអ្នកបើកបរ និងស្ថិតនៅក្នុងរថយន្តជាមួយស្ត្រីទាំង២នាក់ខាងលើនៅពេលកើតហេតុ ក៏បានចេញមកព្យាយាមជួយផងដែរ ប៉ុន្តែមិនមានរងរបួសអ្វីឡើយ។ គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅឯសួនសត្វព្រៃខាងលើ ត្រូវបានអនុញ្ញាតឲ្យបើករថយន្តផ្ទាល់ខ្លួនជុំវិញសួន ប៉ុន្តែមានការព្រមានមិនឲ្យចាកចេញពីរថយន្តឡើយ៕
សត្វ​ខ្លា​២​ក្បាល ហក់​មក​ខាំ​ស្ត្រី​២​នាក់​យ៉ាង​សាហាវ នៅ​សួន​សត្វ​ព្រៃ ក្នុង​ទីក្រុង​ប៉េកាំង
ប្រែសម្រួល ៖ sabayសេង ឡុង
ប្រភព ៖ bbc

  • សត្វ​ខ្លា​២​ក្បាល ហក់​មក​ខាំ​ស្ត្រី​២​នាក់​យ៉ាង​សាហាវ នៅ​សួន​សត្វ​ព្រៃ ក្នុង​ទីក្រុង​ប៉េកាំង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:វីដេអូ
Tags: