ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

​​​ម្ចាស់​​អាជីវកម្ម​​ចិញ្ចឹម​​​​​​​​ក្រពើ​​ដ៏​ល្បី​​ឈ្មោះ​​នៅ​​ក្រុង​ផាតាយ៉ា ​ប្រទេស​ថៃ​ ​​​សុខ​ចិត្ត​​ចំណាយ​​​ប្រាក់​​ ​៥លាន​បាត​ ​ឬ​ប្រមាណ​ ១៤២ ៨០០​​​ដុល្លារ ​ឲ្យ​​អ្នក​​ណា​​ដែល​អាច​​ពន្លិច​ក្បូន​​​​ជិះ​​​​​មើល​​ក្រពើ​ចិញ្ចឹម​​​​ក្នុង​​​​ស្រះ​បាន។

 

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

​​

ម្ចាស់​​​អាជីវកម្ម​​​​​​លោក Uthen Youngprapakorn សម្រេច​​ធ្វើ​បែប​នេះ​​​​ ដោយ​សារ​រូប​ថត​ជា​ច្រើន​​​ត្រូវ​​​​​​បាន​ផ្សព្វផ្សាយ​​​នៅ​លើ​បណ្ដាញ​សង្គម​​ និង​សារព័ត៌មាន​​​​​ថៃ បរទេស​​ផ្សេង​ទៀត​កាល​ពីសប្ដាហ៍​មុន​​ បង្ហាញ​​ពី​​អ្នក​ទេសចរ​ជនជាតិ​ចិន​​មួយ​ក្រុម​​ជិះ​ក្បូន​​ឲ្យ​ចំណី​ក្រពើ​​​ក្នុង​ស្រះ ​ធ្វើ​​ឲ្យ​​​គ្រប់​គ្នា​​​​សម្ដែង​​​ក្ដី​ព្រួយ​បារម្ភ​​​ពី​​​​​សុវត្ថិភាព​​​​ ឬ​​​​ក្រឡាប់​​ក្បូន​ជាដើម។

 

​​​បុរស​កសិដ្ឋាន​​​​​​និយាយ​​ថា “​​អ្នក​ណា​ក៏​ដោយ​​ឲ្យ​តែ​​​​​​​មាន​គ្នា​​​​​​ ១៧​​នាក់​​​​​ចុះ​ក្រោម​ ​​​ប្រសិន​បើ​ក្រុម​​នោះ​​អាច​​​ពន្លិច​ក្បូន​បាន​​​​រយៈពេល​​​ ៥​នាទី​ ​ក្រុម​នោះ​​​​​អាច​ទៅ​ផ្ទះ​វិញ​ជាមួយ​ទឹក​​​ប្រាក់​ ៥លាន​បាត​ភ្លាម”។

 

សូម​​រម្លឹក​ថា​​​​​ ​​​បន្ទាប់​​​ពី​​​​រូបភាព​​​ទាំង​នោះ​ចែក​ចាយ​ពេញ​អ៊ីនធឺណិត​​​ កសិដ្ឋាន​របស់​គាត់​​​ត្រូវ​បាន​អាជ្ញាធរ​​ផ្អាក​ដំណើរ​ការ​​រយៈពេល​ ៩០​ថ្ងៃ​ រង់​ចាំ​​​​​​​ចុះ​ត្រួតពិនិត្យ​​​​របស់​​អាជ្ញាធរ​ទេសចរ​ថៃ ​ដើម្បី​ធានា​​សុវត្ថិភាព​​មហាជន។​

 

​​​​​​​​​​​​​​​​​​លោក​ Uthen ​​​បន្ត​ថា​ ​គាត់​បាន​​បើក​​​​​របរ​​ចិញ្ចឹម​ក្រពើ​​នេះ​​​​​អស់​រយៈពេល​​ជាង​ ១២​ឆ្នាំ​ និង​​​​ផ្លាស់​ប្ដូរ​​ក្បូន​ចាស់​​ៗ​​ចំនួន​ ​​៥​ដង​​ហើយ ​ពុំ​ដែល​ជួប​​គ្រោះ​ថ្នាក់​​​ដល់​​ភ្ញៀវ​ទេសចរ​ម្ដង​ណា​ឡើយ៕

 

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

 

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

 

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkok.coconut