ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

6 Videos


បន្ទាប់ពីបញ្ជូនលោកតា សង់ស៊ីស ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្រកាល់ម៉ែត កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ កន្លងមក ឃើញថារហូតមកដល់ពេលនេះមានរយៈពេល ១ អាទិត្យហើយ ហើយនៅពេលនេះស្ថានភាពរបស់លោកតា សង់ស៊ីស គឺមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ប៉ុន្តែស្ថិតក្នុងការតាមដាននៅឡើយ ។

ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

P9

ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

មុននេះបន្តិចកញ្ញា ស៊ុន ស្រីពេជ្រ ដែលត្រូវជាកូនស្រីរបស់លោកតា ស៊ីស បានប្រាប់មក«ប្រជាប្រិយ»ថា ឥលូវនេះលោកពុក (តាស៊ីស) បានធូរគ្រាន់បើហើយ តែនៅមិនទាន់អាចនិយាយបាននៅឡើយទេ និង មានអាការហៀរទឹកមាត់ ។ ស្រីពេជ្រ បានប្រាប់បន្តឱ្យដឹងថា ចំពោះការទទួលទានអាហាររបស់លោកឪពុកវិញ គឺមិនអាចពិសាតាមមាត់បានទេ ព្រោះមានអាការឈ្លក់ខ្លាំង ដូច្នេះត្រូវបញ្ជូនតាមបំពង់ទុយោមួយដែលសុងតាមរន្ធច្រមុះ ដោយការបាញ់បញ្ចូល ដើម្បីកុំឱ្យប៉ះពាល់ដល់សួត ។

ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

ទោះបីមានការអះអាងពីក្រុមគ្រួសារថា លោក ស៊ីស បានធូរស្រាលបន្តិចក្តី តែយ៉ាងលោក ស៊ីស ក៏នៅមិនទាន់អាចកម្រើកដៃជើងបានមួយរយភាគរយនៅឡើយទេ ពោលគឺត្រូវការជំនួយពីគ្រូពេទ្យធ្វើចលនាបន្ថែម ដើម្បីបង្ហាត់បង្រៀនគាត់ឡើងវិញ ។ ស្រីពេជ្រ បានប្រាប់ជាចុងក្រោយថា បើលោកពុកអាចពិសាអាហារតាមមាត់បាន ពេទ្យនឹងអនុញ្ញាតិឱ្យត្រឡប់មកផ្ទះវិញបាន តែពេលនេះមិនទាន់ទេនៅតាមដានបន្ត ។ ជាមួយគ្នានេះ ស្រីពេជ្រ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែជួយផ្តល់ថវិកា និង កម្លាំងចិត្តដល់ក្រុមគ្រួសារ ជាពិសេសលោកពុក សង់ស៊ីស តែម្តង ។

ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

គួររំឭកដែរថា តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្រកាល់ម៉ែតភ្លាមៗកាលពីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ បន្ទាប់ពីតារាកំប្លែងរូបនេះមានបញ្ហា ក៏ដូចជាអាការត្បៀតសសៃឈាមខួរក្បាល ហើយនៅមុននោះបន្តិច តាស៊ីស ក៏ធ្លាប់ចូលមន្ទីរពេទ្យសង្គ្រោះម្តងរួចមកហើយដែរ ដោយសារជំងឺសើលឈាម ៕ សាកល

ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)ស្ថានភាព​ជំងឺ​តា សង់​ស៊ី​ស ថ្ងៃទី ២៥ ខែកក្កដា មាន​ការវិវឌ្ឍ​ហើយ (​មាន​វីដេអូ​)

រូបភាព និង វីដេអូ៖ សិល្បករកម្ពុជា