ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

ម្ចាស់អាជីវកម្មចិញ្ចឹមក្រពើដ៏ល្បីឈ្មោះនៅក្រុងផាតាយ៉ា ប្រទេសថៃ សុខចិត្តចំណាយប្រាក់ ៥លានបាត ឬប្រមាណ ១៤២ ៨០០ដុល្លារ ឲ្យអ្នកណាដែលអាចពន្លិចក្បូនជិះមើលក្រពើចិញ្ចឹមក្នុងស្រះបាន។
ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

ម្ចាស់អាជីវកម្មលោក Uthen Youngprapakorn សម្រេចធ្វើបែបនេះ ដោយសាររូបថតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងសារព័ត៌មានថៃ បរទេសផ្សេងទៀតកាលពីសប្ដាហ៍មុន បង្ហាញពីអ្នកទេសចរជនជាតិចិនមួយក្រុមជិះក្បូនឲ្យចំណីក្រពើក្នុងស្រះ ធ្វើឲ្យគ្រប់គ្នាសម្ដែងក្ដីព្រួយបារម្ភពីសុវត្ថិភាព ឬក្រឡាប់ក្បូនជាដើម។

បុរសកសិដ្ឋាននិយាយថា “អ្នកណាក៏ដោយឲ្យតែមានគ្នា ១៧នាក់ចុះក្រោម ប្រសិនបើក្រុមនោះអាចពន្លិចក្បូនបានរយៈពេល ៥នាទី ក្រុមនោះអាចទៅផ្ទះវិញជាមួយទឹកប្រាក់ ៥លានបាតភ្លាម”។

សូមរម្លឹកថា បន្ទាប់ពីរូបភាពទាំងនោះចែកចាយពេញអ៊ីនធឺណិត កសិដ្ឋានរបស់គាត់ត្រូវបានអាជ្ញាធរផ្អាកដំណើរការរយៈពេល ៩០ថ្ងៃ រង់ចាំចុះត្រួតពិនិត្យរបស់អាជ្ញាធរទេសចរថៃ ដើម្បីធានាសុវត្ថិភាពមហាជន។

លោក Uthen បន្តថា គាត់បានបើករបរចិញ្ចឹមក្រពើនេះអស់រយៈពេលជាង ១២ឆ្នាំ និងផ្លាស់ប្ដូរក្បូនចាស់ៗចំនួន ៥ដងហើយ ពុំដែលជួបគ្រោះថ្នាក់ដល់ភ្ញៀវទេសចរម្ដងណាឡើយ៕

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Bangkok.coconut

  • ម្ចាស់​​​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​​​ថៃ​​ហ៊ានឲ្យ​​​​​​១៤​ម៉ឺន​ដុល្លារ​ ​បើ​អ្នក​ណា​​​អាច​ពន្លិច​ក្បូន​​បាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: