សាលាក្រុង​អនុញ្ញាត​ឲ្យស្រី​ ចំរើន​ ដឹកនាំ​កម្មករ​១០០នាក់​ដាក់ញត្តិជូន​រដ្ឋសភា​ប្រឆាំង​លោកសម រង្ស៊ី​

នៅប៉ុន្មានថ្ងៃ បន្ទាប់ពីព័ត៌មានដ៏រំជើបរំជួល ដែលថាលោក សម រង្ស៊ីស្នើ ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារ នាំ ចេញសម្លៀកបំពាក់ របស់កម្ពុជានោះ សហជីពមួយចំនួន បានថ្កោលទោសចំពោះលោកសម រង្ស៊ី ។ ក្នុង នោះក៏មានដែរ ក្រុមយុវជនដែលមានវត្តមានកញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន បានព្រមានថា នឹង បបួលកម្មករជាង១១ម៉ឺននាក់ ធ្វើបាតុកម្មរំលាយគណ បក្សសង្រ្គោះជាតិ ហើយកាលពីថ្ងៃទី២០ កក្កដា លោក ស្រី ចំរើន បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ សុំនាំញ្ញត្តិដាក់ជូនរដ្ឋសភា ប្រឆាំង នឹងការ ស្នើរបស់លោក សម រង្ស៊ី នេះ ហើយត្រូវបានសាលារាជធានី អនុញ្ញាត។

នៅរសៀល ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៦នេះ លោក ស្រី ចំរើន ដឹកនាំកម្មករ១០០នាក់ ជួបជុំគ្នានៅទី លានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនរដ្ឋសភា ប្រឆាំងនឹងការផ្តល់គំនិតរបស់ លោក សម រង្ស៊ី ដែល ស្នើ ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ របស់កម្ពុជា។

យោងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ៦២១/១៦ ឆត.ច ចុះថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦បាន អនុញ្ញាតឱ្យ លោក ស្រី ចំរើន ដឹកនាំកម្មករ១០០នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅម៉ោង១៤ :០០ រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីដាក់ញត្តិជូនរដ្ឋសភា ប្រឆាំងនឹងការផ្តល់ គំនិត របស់ លោក សម រង្ស៊ី ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារនាំចេញរបស់កម្ពុជា។ប៉ុន្តែលោក ឃួង ស្រេង អភិ បាលរងរាជធានីភ្នំពេញ តាមរយៈលិខិតខាងលើ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យរួចហើយ លោក ស្រី ចំរើន ត្រូវចាត់តំណាង១០នាក់ ដើម្បីយកញត្តិដាក់ជូនរដ្ឋសភា ហើយត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ បានចុះផ្សាយអំពី ការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗនៅលើគេហទំព័ររបស់ខ្លួនថា លោក សម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ ។

នៅប៉ុន្មានថ្ងៃក្រោយពី ព័ត៌មានដ៏រំជើបរំជួលនេះ បានបែកសុសសាយដល់ប្រជាពលរដ្ឋ ពិសេសក្នុង ស្រទាប់កម្មករ ស្រាប់តែសហជីពមួយចំនួន បានចេញសេចក្តីថ្លែងការជាបន្តបន្ទាប់ ថ្កោល ទោស ចំពោះលោកសម រង្ស៊ី ក្នុងនោះក៏មានដែរ ក្រុមយុវជនដែលមានវត្តមានកញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន បានព្រមានថា នឹងបបួលកម្មករជាង១១ម៉ឺននាក់ ធ្វើបាតុកម្មរំលាយគណ បក្សសង្រ្គោះជាតិ ប្រសិនបើ សហភាពអឺរ៉ុបបិទការនាំចូល សម្លៀកបំពាក់ពីប្រទេសកម្ពុជា មែននោះ។

ប៉ុន្តែនៅថ្ងៃទី២១ កក្កដាកន្លងទៅ លោកសម រង្ស៊ីបានប្រតិកម្មថា លោកមិនបានអំពាវនាវទាល់តែសោះ ឲ្យសហគមន៍ អឺរ៉ុប បិទទីផ្សាររបស់គេ ក្នុងការនាំសម្លៀកបំពាក់ពីកម្ពុជា ហើយថា ការបកប្រែ ពាក្យ សម្តីរបស់លោក ពីភាសា បារាំង មកភាសាខ្មែរ ខុសស្រឡះទាំងស្រុង។លោកសម រង្ស៊ីថែម ទាំងចោទ រដ្ឋាភិបាលថា បានភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករ ដោយមួលបង្កាច់រូបលោក។

គេនៅចាំមើលថា រដ្ឋសភាទទួលញ្ញត្តិនេះដែរ ឬទេ? ហើយបន្ទាប់ពីទទួលញត្តិ តើរដ្ឋសភានឹង ចាត់ វិធានការបែបណាជាបន្តទៀតចំពោះករណីនេះ?

ប្រភពៈ វាយោ

សាលាក្រុង​អនុញ្ញាត​ឲ្យស្រី​ ចំរើន​ ដឹកនាំ​កម្មករ​១០០នាក់​ដាក់ញត្តិជូន​រដ្ឋសភា​ប្រឆាំង​លោកសម រង្ស៊ី​

បញ្ហា​សន្តិ​សុខ​​ជា​មូលហេតុ​​ដែល​​សាលាក្រុង​​ឲ្យ​ផ្អាក​​អាជីវកម្ម​លក់​​ប្រេងឥន្ធនៈ​​កំឡុង​​ពេល​ដង្ហែ​​សព​លោក​​កែម ឡី

សាលាក្រុង​អនុញ្ញាត​ឲ្យស្រី​ ចំរើន​ ដឹកនាំ​កម្មករ​១០០នាក់​ដាក់ញត្តិជូន​រដ្ឋសភា​ប្រឆាំង​លោកសម រង្ស៊ី​

សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​ពេល​បញ្ចុះ​ដោយ​បន្ត​តម្កល់​នៅ​ស្រុក​កំណើត