ញាក់សាច់! ភូមិគ្រឹះតម្លែវាល់លាន ថ្លៃជាងគេបំផុត ដែលមិនធ្លាប់មាននៅចិន

ចិន៖ ថ្មីនេះៗ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសម្រស់ នៃភូមិគ្រឹះមួយកន្លែងស្ថិតក្នុងទឹកដី នៃប្រទេសចិន ប្រៀបបីដូចជាវិមានឋានសួគ៌ កំពុងតែទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនទូទៅ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ភូមិគ្រឹះមួយកន្លែងនេះ ត្រូវបានគេចាត់ទុកថា ជាភូមិគ្រឹះដែលមានតម្លៃថ្លៃជាងគេបំផុត ដែលមិនធ្លាប់មានពីមុនឡើយ នៅចិនដីគោក ដែលមានតម្លៃ ១ពាន់លានយ័ន (ប្រហែលជា ១៤៩លានដុល្លារអាមេរិក)។

ជាមួយគ្នានេះដែរ ភូមិគ្រឹះដ៏ប្រណិតនេះ បានសាងសង់ឡើង លើផ្ទៃដី ៦,៧២៩ម៉ែត្រការ៉េ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា Taohuayuan មានន័យថា “ឋានសួគ៌”“ទឹកដីផ្ការីក សន្តិភាព” ដែលមានទីតាំងស្ថិតនៅលើកោះឯកជនមួយ នៃទន្លេ Dushu Lake ក្នុងក្រុង Suzhou ភាគខាងត្បូងខេត្ត Jiangsu ប្រទេសចិន។

ភូមិគ្រឹះដ៏ស្រស់ស្អាតនេះ ត្រូវបានសាងសង់ឡើង ដែលក្នុងនោះមានបន្ទប់គេង រហូតដល់ទៅ ៣២បន្ទប់ មានជាគុហា ឬរូងថ្មក្រោមដីមួយ ដែលជាទីតាំង សម្រាប់ធ្វើពិធីជប់លៀងផ្សេងៗ។ លើសពីនេះ ក៏មានជាអាងហែលទឹក១ ដែលព័ទ្ធជុំវិញដោយមាត់បឹង លក្ខណៈបែបធម្មជាតិ យ៉ាងស្រស់ស្អាត និងមានជាសួនច្បារដ៏ស្អាតអស្ចារ្យជាច្រើនកន្លែង ដែលយកលំនាំតាម តំបន់មួយចំនួនជាប់ក្នុង បេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ “UNESO World Heritage Site” ផងដែរ ៕

តោះចង់ដឹងថា ស្រស់ស្អាតកម្រិតណានោះ ទស្សនាបណ្តុំរូបភាពខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កន្លងទៅនេះ  កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបភាពជាច្រើន នៃភូមិគ្រឹះដ៏ប្រណីតមួយនេះ បានបង្ហោះចែកចាយលើប្រព័ន្ធអីុនធឺណែតរួចមក។

បើតាមប្រភពបានឲ្យដឹងថា ពាណិជ្ជករជនជាតិអីុតាលី លោក Frank Luppi បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ភូមិគ្រឹះដ៏ស្អាតប្រណីតមួយនេះឡើង លើផ្ទៃដីដ៏ធំជាង ៨ហិចតា មានទីតាំងស្ថិតនៅលើកោះ Jupiter ដ៏ស្រស់ត្រកាល ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ប្រភពបន្តថា ភូមិគ្រឹះដ៏ប្រណីតនេះ ជាសំណង់ដែលមានរចនាបថបែបអឺរ៉ុប ក្នុងចន្លោះសតវត្សទី១៤ ដល់ ១៦ ឬហៅថាថា “Renaissance-Style” ដែលបានដាក់លក់លើទីផ្សារអចលនទ្រព្យ ក្នុងរង្វង់ទឹកប្រាក់ជាង ៦៥លានដុល្លារអាមេរិក។

ជាមួយគ្នាដែរ ការសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនេះ មានគេហដ្ឋានចំនួន៧ខ្នងដាច់ផ្សេងពីគ្នា មានបន្ទប់គេងចំនួន ១៨បន្ទប់​។ ទីនោះបែរមុខបង្អួតសម្រស់នៅលើកោះជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាត ទៅកាន់មហាសមុទ្រអាត្លង់ទិច។

ក្នុងនោះផងដែរ មានជាប្រភេទ ភូមិគ្រឹះវីឡាបែប Main House និងផ្ទះសំណាក់ចំនួន៤ផ្សេងទៀត និងរួមមានអាងហែលទឹកចំនួន៣ បន្ទប់ស្ទីម សូណា បន្ទប់ហាត់ប្រាណ បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន The Wall Street Journals ឲ្យដឹងថា លោកពាណិជ្ជករ Luppi បានចាប់ផ្តើមសាងសង់ភូមិគ្រឹះនេះឡើង តាំងពីក្នុងឆ្នាំ១៩៨០ មកម៉្លេះ ដែលទើបតែបញ្ចប់ការសាងសង់ កាលពីប៉ុន្មានខែកន្លងទៅនេះប៉ុណ្ណោះ។

លើសពីនេះលោក Frank Luppi ក៏ជាម្ចាស់អចលនទ្រព្យធំៗ​ចំនួន ១៤កន្លែងផ្សេងគ្នា នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ការលក់ ភូមិគ្រឹះដ៏ប្រណីតនេះដែរ រូបលោកមិនបានប្រាប់ហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាគាត់ចង់លក់ឡើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត