មូល​​ហេតុ​​នេះ កើតឡើង​ញឹកញាប់​ណាស់

ខេត្ត​កែប ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្ទះសំណាក់ មួយ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ម៉ៅ ញី​ប ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ចំនួន​១៥​នាក់ ដោយ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​មួយ​គ្រឿង ទៅ​ជួយ​បាញ់​ពន្លត់​ដែរ ទើប​ភ្លើង​រលត់​វិញ ឆេះ​អស់​តែ​ដំបូល ។

ផ្ទះ​រង​គ្រោះ មាន​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស្បូវ ជញ្ជាំង​បិទ​ម្នាងសិលា ជា​ផ្ទះ​បឹង​ហ្គ្រា​ឡូ សំរាប់​ជួល​ឲ្យ​ជនបរទេស ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ ត្រូវ​គេ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ។ ជុំវិញ​ករណី​នេះ មិន​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យ​អ្វី​សំខាន់​ៗ​ទេ ហើយ​ក៏​គ្មាន​មនុស្ស​របួស​ដែរ គ្រាន់តែ​ឆេះ​អស់​ដំបូល ហើយ​ត្រូវ​កំលាំង​យក​រថយន្ត​ទៅ​ពន្លត់​ទាន់​ពេល។