​រូបមន្ត​ធម្មជាតិ​ក្នុង​ការបំបាត់​ក្អក​

​រូបមន្ត​ធម្មជាតិ​ក្នុង​ការបំបាត់​ក្អក​


​រូបមន្ត​ធម្មជាតិ​ក្នុង​ការបំបាត់​ក្អក​

​នៅពេល​ដែល​អា​ការៈក្អ​កនេះកើតឡើង​គឺ​វា​មិន​ងាយ​បាត់នោះ​ទេ នោះ​យូរ​ទៅ​វា​នឹង​អាច​ធ្វើឲ្យ​ខូច​ប្រព័ន្ធ​ដង្ហើម​របស់អ្នក ដោយ​អាច​ធ្វើឲ្យ​សួតអ្នក​មាន​បញ្ហា​ដូចគ្នា​។ ដូចនេះ​ក្រៅពី​ថ្នាំ តើ​មាន​រូបមន្ត​ធម្មជាតិ​អ្វីខ្លះ​ក្នុង​ការបំបាត់​អា​ការៈនេះទៅ​?

គ្រឿងផ្សំ ៖ ខ្ញី ទឹ​កក្តៅ និង​ប៉ាន់តែ​។​

របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវ​យក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ដោយ​មិន​ចាំបាច់​ចិត​សំបក​ចោល​នោះ​ទេ រួច​ទើប​ចិត​វា​ដែល​មាន​កម្រាស់​១.៥​មី​លី​ម៉ែត្រ​។ បន្ទាប់មក​ទៀត​អ្នក​អាចដាក់​ខ្ញី​ចំនួន​៧​បន្ទះ​ចូលទៅក្នុង​ប៉ាន់តែ រួច​ចាក់ទឹក​ក្តៅ​ចំនួន​២០០​មី​លី​លីត្រ​ចូលទៅ​ក្នុង​នោះ​។ បន្ទាប់មក​ទៀត​អ្នក​ត្រូវ​បិត​គម្រប ដោយ​ទុក​ចំនួន​១០​នាទី​។ ចុងក្រោយ​អ្នក​អាច​យក​សម ឬ​ចង្កឹះ​កូរ​ឲ្យ​សព្វ ហើយ​ទុក​ឲ្យ​ក្តៅ​អ៊ុនៗ អ្នក​អាច​ញ៉ាំ​បាន​ហើយ​។​

របៀប​ញ៉ាំ ៖ អ្នក​អាច​ញ៉ាំ​ចំនួន​២០០​មី​លី​លីត្រ​នៅ​ពេល​ព្រឹក ហើយ​២០០​មី​លី​លីត្រ​ទៀត​នៅ​ពេល​ថ្ងៃ រីឯ​ពេលយប់​វិញ អ្នក​អាច​ញ៉ាំ​ក្រោយ​បាយ​ចំនួន​កន្លះ​ម៉ោង ដោយ​ញ៉ាំ​ត្រឹម​១០០​មី​លី​លីត្រ​បាន​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ m.mamaclub.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។