កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

6 Videos


កម្អែលខ្លាញ់ក្នុងផ្ទះបាយតែងកើតឡើងគ្រប់ទីកន្លែងមិនថាជាកម្អែលខ្លាញ់ពីម្ហូបអាហារ កម្អែលខ្លាញ់ពីម្រែងភ្លើង ប៉ុន្តែកម្អែលខ្លាញ់ដែលកើតមានច្រើនបំផុតគឺកម្អែលខ្លាញ់ដែលខ្ទាតចេញពីឆ្នាំងខ្ទះក្នុងពេលចម្អិនម្ហូបអាហារតែម្តង ។ បើយើងទុកកម្អែលខ្លាញ់ប្រភេទនេះចោលយូរថ្ងៃវាស្អិតជាប់តាមកម្រាលឥដ្ឋនិងជញ្ជាំងមិនងាយកម្ចាត់ចេញឡើយ ។ បើចង់កម្ចាត់កម្អែលខ្លាញ់ទាំងនេះឱ្យមានប្រសិទ្ធភាពយើងអាចអនុវត្តវិធីដូចខាងក្រោយនេះ ៖

លាយផ្សំបេកឃីងសូដាជាមួយទឹកខ្មេះ

P9

កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

ប្រើច្រាសជ្រលក់បេកឃីងសូដាដុសខាត់សម្អាតតាមកម្អែលជាប់ខ្លាញ់បន្ទាប់មកប្រើទឹកខ្មេះសម្អាតតាមក្រោយម្តងទៀត ។ វិធីនេះប្រើសម្រាប់សម្អាតសម្ភារប្រឡាក់អាហារកម្អែលខ្លាញ់ រួមទាំងសម្អាតកញ្ច្រែង ពិសេសអាចសម្អាតកង្ហារនិងឧបករណ៍បឺតផ្សែងផង ៕

ប្រើបេកឃីងសូដាលាយជាមួយទឹកក្តៅ
ដំបូងប្រើច្រាសជ្រលក់ទឹកល្បាយនេះមកដុសខាត់កម្អែលខ្លាញ់ចេញឱ្យអស់ហើយជូតចេញម្តងទៀត ។ បើចង់សម្អាតក្បាលចង្ក្រានត្រូវបិទហ្គាសជាមុនសិនទើបមានសុវត្ថិភាពល្អ ។

កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

ទឹកខ្មេះលាយជាមួយទឹក
ដាក់ក្រដាសជូតមាត់លើកម្អែលខ្លាញ់រួចហើយបាញ់ចំណែកលាយផ្សំទឹកខ្មេះនេះពីលើដោយទុកចោលចំនួនមួយយប់ ។ បន្ទាប់ពីនោះប្រើអេប៉ុងជ្រលក់បេកឃីងសូដាលាយជាមួយទឹកមកខាត់សម្អាតទីនោះមួយសាបន្ថែមទៀតនឹងជួយឱ្យការកម្ចាត់កម្អែលខ្លាញ់បានងាយស្រួល ។ វិធីនេះប្រើសម្រាប់សម្អាតទាំងចង្ក្រានហ្គាសចង្ក្រានអុសធ្យូងកម្រាលឥដ្ឋនិងជញ្ជាំងផងដែរ ៕

កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​