ឡើង​កាន់​តំណែង​ Sunderland ភ្លាម​ David Moyes គ្រោង​នាំ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Man Utd ទៅ​ភ្លែត​

ក្រោយពីលោក Sam Allardyce សម្រេចចិត្តទៅដឹកនាំជម្រើសជាតិអង់គ្លេសភ្លាមក្លឹបឆ្មាខ្មៅ Sunderland ក៏សម្រេចតែងតាំងអតីតគ្រូបង្វឹក Everton និង Man Utd គឺលោក David Moyes ឲ្យចូលដឹកនាំភ្លាមៗ ។

យ៉ាងណាក្រោយពីបង្ហាញខ្លួនជាផ្លូវការលោក David Moyes ក៏ចាប់ផ្ដើមបំពេញតួនាទីខ្លួនគឺស្វែងកីឡាករថ្មីល្អៗមកពង្រឹងក្រុមមុនរដូវកាលថ្មីមកដល់ ។ ដោយតាមប្រភពពី The Goal បានឲ្យដឹងថាគោលដៅដំបូងដែលលោក David Moyes ចាប់អារម្មណ៍គឺខ្សែបម្រើស្លាបមួយរូបរបស់ក្លឹប Man Utd គឺកីឡាករ Adnan Januzaj ។

គួររំលឹកថាកាលពីឆ្នាំ២០១៣អំឡុងពេលលោក David Moyes ដឹកនាំ Man Utd គឺលោកជាអ្នកផ្ដល់ឱកាសឲ្យ Januzaj ឡើងពីឈុតយុវជនមកលេងនៅឈុតធំរបស់ Man Utd ហើយក៏តែងតែដាក់គេឲ្យចូលលេងជារឿយៗផងដែរ ។ ដូចនេះគេជឿថាសម្រាប់កីឡាករ Januzaj ប្រហែលជាចង់ទៅសហការជាថ្មីជាមួយលោក David Moyes ស្របពេលដែលអនាគតរបស់គេនៅ Man Utdស្រពិចស្រពិលនៅឡើយក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ឡើង​កាន់​តំណែង​ Sunderland ភ្លាម​ David Moyes គ្រោង​នាំ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Man Utd ទៅ​ភ្លែត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:កីឡា
Tags: