សារ៉ាយ សក្ខណា សោក​ស្ដាយ ដែល​ធ្វើ​ឲ្យ​​ខក​ខាន​​ការ​​ងារ ដល់​​​ទៅ​​ពីរ​កន្លែង​​ក្នុង​​ថ្ងៃ​តែ​មួយ​

(ភ្នំពេញ)៖ តារាសម្ដែងមានមន្តស្នេហ៍ អ្នកនាង សារ៉ាយ សក្ខណា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះរឿងដែលនាង​បាន​ធ្វើ​ឲ្យ​ខក​ខាន​ការ​ងារ រហូត​ដល់​ទៅ​​២​កន្លែង ក្នុងថ្ងៃតែមួយ ព្រោះតែបញ្ហាសំបុត្រយន្តហោះយឺតយ៉ាវ ហើយបានក្លាយជាបទពិសោធដ៏ឈឺចាប់មួយ​សម្រាប់​នាង ក្នុង​ជីវិត​ជា​អ្នក​សិល្បៈ​ដែល​តែង​តែ​គោរព​ពេល​វេលា​ការ​ងារ ទោះ​ក្នុងកាលៈទេសៈណាក៏ដោយ។

ជាការពិតតារាសម្ដែងកូនមួយ អ្នកនាង​ សារ៉ាយ​ សក្ខណា​ ត្រូវជាប់ថតរឿងឲ្យ​ផលិតកម្មក្នុងស្រុកនានា ជាប់ជាប្រចាំ មុនពេល​នាងត្រឡប់​ទៅ​នៅ​អាមេរិក​វិញ​ ព្រោះ​​​នាង​ នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុងវិស័យភាពយន្ត ដោយសារតែសមត្ថភាព ដ៏ប៉ិនប្រសប់របស់នាង​។ ប៉ុន្តែក្នុងករណីមានការងារ​ផ្សេង​ដែល​នាង​ទទួល​រួច​ហើយចង់​ឬមិនចង់នាងទុកការងារថតកុនមួយឡែកសិន​ ព្រោះការងារផ្សេង ក៏សំខាន់ដូចគ្នា។

ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅ​ អ្នកនាង​ សារ៉ាយ​ សក្ខណា ត្រូវបានគេអញ្ជើញឲ្យចូលរួមដើរម៉ូដ​ ក្នុងកម្មវិធីសប្បុរសធម៌មួយ លើទឹកដីអង្គរ ជាមួយក្រុមបង្ហាញម៉ូដ «ខេមបូឌាសូភើម៉ូឌែល»​ ដើម្បីស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា​។ ប៉ុន្តែគួរឲ្យសោកស្ដាយ ព្រោះ​នាងត្រូវអវត្តមាន ព្រោះតែកក់សំបុត្រ​យន្តហោះ​ ភ្នំពេញសៀមរាបយឺត រហូតខកការងារដល់ទៅពីរកន្លែងក្នុងថ្ងៃតែមួយ ខណៈមួយកន្លែងទៀត គឺនាងត្រូវថតឲ្យសំអាងការមួយចំនួន ក្នុងខេត្តសៀមរាបដូចគ្នា។

តថ្វីត្បិតតែអ្នកនាង​ សារ៉ាយ សក្ខណា ខកខានមិនបានដើរម៉ូដក្នុងកម្មវិធីសប្បុរធម៌នោះមែន និងថតឲ្យសំអាងការមែន ប៉ុន្តែ​នាងនៅតែធ្វើដំណើរទៅខេត្តសៀមរាប ក្នុងថ្ងៃណាមួយ ដើម្បីបន្តថតឲ្យសំអាងការនានាក្នុងក្រុងនេះ​ ព្រោះ​ការងារនេះ អាចពន្យាពេលបាន ហើយនាងក៏សន្យាថា នឹងទទួលការងារនេះ ឲ្យរួចរាល់ផងដែរ។

តារាសម្ដែងរាងស្រឡូន អ្នកនាង​ សារាយ​ សក្ខណា បាននិយាយទាំងអារម្មណ៍សោកស្ដាយថា​ «នេះជាលើកទី១ហើយ ដែល​នាង​ធ្វើឲ្យខកការងារគេ ដល់ទៅពីរកន្លែង ក្នុងថ្ងៃតែមួយ​ ដោយទីមួយ គឺកន្លែងថត ទីពីរ គឺកន្លែងដើរម៉ូដ!»

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អតីតតារាស្រី សារាយ សក្ខណា បានសាងជីវិតគ្រួសារ ជាមួយនឹង ស្វាមី លោក មេត្រីរូចមក បានធ្វើឲ្យរូបនាងកែប្រែ ដោយព្យាយាមយកពេលនៅជាមួយក្រុមគ្រួសារ ឲ្យច្រើនជាងរឿងសិល្បៈ ទោះបីពេលនេះ នាងនៅតែមានទីផ្សារខ្ពស់ក៏ដោយក្តី។

ចំពោះតារាស្រីរូបនេះ តែងបង្ហាញក្តីស្រលាញ់រវាង ម្តាយ និងកូនស្រីជានិច្ច ដែលភាគច្រើន នាងបានមើលថែកូនបានយ៉ាងល្អ មិនឲ្យឃ្លាតពីក្រសែភ្នែករបស់នាង​ សូម្បីមួយនាទី។ ហើយមិនតែប៉ុណ្ណោះ រូបនាងក៏តែងបង្ហោះរូបថត និងសកម្មភាពកូនស្រីជារឿយៗ ចូលក្នុងបណ្តាញសង្គមនានាផងដែរ។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ អ្នកនាងសារាយ សក្ខណា បានបង្អួតរូបថតកូនស្រី ជាមួយនឹងសារមួយឃ្លា ក្នុងបណ្តាញសង្គមថា "ទោះបីកូនមិនស្អាត មិនCute តែសម្រាប់ម៉ាក់ កូនគួរឲ្យស្រឡាញ់បំផុត I love You"

សារមួយនេះ គឺពិតជាកម្រឃើញ អ្នកនាង សារាយ សក្ខណា សរសេរបែបនេះណាស់ ប្រហែលជាមានអ្នក ចំអកឡកឡឺយដាក់រូបនាងថា កូនស្រីមិនសូវស្អាតដូចជាម្តាយហើយ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកមានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ នៅតែនិយាយថា៖

"កូនបងគួរឲ្យស្រឡាញ់តើ អ្នកណាថាមិនCute"

"ស្អាតហើយ ញញឹមស្រស់ដូចបងស្រីចឹង ចាំមើលធំឡើងវ៉ាដាច់ម៉ាក់ហើយ"

"នាងគួរឲ្យស្រឡាញ់ណាស់" 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload