វិញ្ញាណទីងងឹត រឿងខ្មោចថ្មី ធានាថារន្ធត់មិនចាញ់ The Conjuring

ភ្នំពេញ៖ ខ្សែភាពយន្តបែបភ័យ រន្ធត់តែងតែជាខ្សែភាពយន្ត ដែលទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ហើយក្នុងខែកក្កដានេះ ក៏មាននៅខ្សែភាពយន្តថ្មីមួយទៀតដែលនឹងចាក់បញ្ចាំង ក្នុងពេលខាងមុខនេះ គឺមានចំនងជើងថា Lights Out រឺជាភាសាខ្មែរថា វិញ្ញាណទីងងឹត។

ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម Warner Bros. Picture និងជាស្នាដៃរបស់អ្នកដឹកនាំរឿងលោក David F. Sandberg ដែលសាច់រឿងត្រូវបានប្រឌិតចេញ ពីភាពយន្តខ្លីរបស់គាត់ផងដែរ មានចំណងជើងដូចគ្នា ចេញកាលពីឆ្នាំ ២០១៣។ រឿងនេះផងដែរក៏មានការចូលរួមផលិត និងសហការពីផលិតករដ៏ល្បីល្បាញគឺលោក James Wan ដែលធ្លាប់បង្ហាញស្នាដៃរបស់លោកនៅក្នុងភាពយន្តរន្ធត់ជាច្រើនដូចជា The Conjuring & The Conjuring 2, Insidious, Saw និង Furious 7 ជាដើម។ Lights Out មានការចូលរួមសម្តែងពីតារាសម្តែងស្រីដែលធ្លាប់បានបង្ហាញមុខ នៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើនគឺ Teresa Palmer មានវ័យ ៣០ឆ្នាំ ដែលសម្តែងជាតួឯកស្រីក្នុងរឿងនេះ។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះក៏ធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជា ផងដែរ កាលពីឆ្នាំ 2012 ដើម្បីថតខ្សែភាពយន្តដែលមានចំណងជើង Wish You Were Here តែអ្វីដែលគួរអោយសោកស្តាយនោះគឺ ភាពយន្តនេះមិនត្រូវបាន ចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជានោះទេ ត្បិតថាបានជ្រើសរើសខេត្តកំពង់សោម ជាទីតាំងថតក៏ដោយ។ បកទៅភាពយន្ត Lights Out នេះវិញដែលត្រូវបានចាត់ទុកជា ខ្សែភាពយន្តរន្ធត់លំដាប់កំពូលមួយ ដែលអ្នករាល់គ្នាកំពុងទន្ទឹង រង់ចាំហើយសាច់រឿង គឺនិយាយអំពីនារីម្នាក់ឈ្មោះថា Rebecca ដែលនាង និងប្អូនប្រុសរបស់នាង ត្រូវវិញ្ញណខ្មោចស្រីម្នាក់ដែលតែងតែបង្ហាញខ្លួននៅក្នុងភាពងងឹតលងបន្លាច។

ខ្សែភាពយន្តក៏នឹងរំពឹងថានឹងអាចទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកដែលនិយមទស្សនាភាពយន្ត ជាពិសេសភាពយន្តរន្ធត់ៗជាដើម។ Lights Out នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ កក្កដានេះតទៅនៅ គ្រប់រោងភាពយន្តឌីជីថលដែលនៅជិតអ្នក។ ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload