មិនចង់ជឿ ថារូបសម្រស់ តារាស្រីទាំងនេះ កាលពីមិនទាន់ល្បី មុខបែបនេះសោះ!​

អាស៊ី៖ ភាគច្រើនប្រិយមិត្ត ធ្លាប់តែឃើញរូបសម្រស់ស្អាតៗ នាពេលបច្ចុប្បន្ន របស់តារាស្រីល្បីៗ តែអ្នកមិនសូវបានជ្រាបនោះទេ ថាសម្ផស្សកាលពីមុនពួកគេ ថាយ៉ាងណានោះ។

គេហទំព័របរទេសមួយ បានចងក្រងនួវរូបថត ពីមុន និងបច្ចុប្បន្ន របស់តារាសម្តែងស្រីអាស៊ីជាច្រើនដួង។ ចំពោះរូបថត កាលពេលតារាស្រីទាំងនោះ មិនទាន់ល្បី គឺពិតជាខុសគ្នាឆ្ងាយណាស់នឹងសម្រស់សព្វថ្ងៃនេះ សឹងមើលមិនចង់ស្គាល់ថាជាពួកគេទៅហើយ។ 

តារាស្រី ដែលបានប្រែសម្រស់ មុន និងក្រោយទទួលបានភាពល្បីល្បាញ មានដូចជា នាង Faye Wong នាង Gong Li នាង Dee Hsu នាងZhao Liying នាង Liu Shishi នាង Chen Hao និងនាង Angelababyជាដើម៕

តោះមើលរូបសម្រស់ របស់ពួកគេទាំងអស់ ថាខុសគ្នាយ៉ាងណាទៅ៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ទាក់ទងនឹងសម្រស់នេះដែរ ក៏មានតារាស្រីKyungri ត្រូវបានអ្នកគាំទ្រ ស្រឡាំងកាំង ពេលឃើញរូបថតកាលពីមុន របស់នាង ដែលខុសគ្នាដាច់ នឹងសម្រស់បច្ចុប្បន្ន។

តារាចម្រៀងស្រីកូរ៉េ Kyungri ក្នុងក្រុម 9MUSES បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ពេលបានឃើញ រូបថតកាលនៅរៀនរបស់នាង។

ចំពោះរូបថតនៅជាសិស្ស របស់តារាស្រីរូបនេះ ត្រូវបានល្បីខ្ទរខ្ទារពេញអនឡាញ ហើយក៏មានមតិជាច្រើន បានគិតថា នាងធ្លាប់វះកាត់កែសម្ផស្ស។

បើយោងតាមគេហទំព័រ Koreaboo ឲ្យដឹងថា សម្រស់របស់នាង Kyungri ប្រហែលជាមិនមែន សម្រស់ពីធម្មជាតិនោះទេ ព្រោះថារូបថតពីមុន និងបច្ចុប្បន្នពិតជាខុសគ្នាយ៉ាងខ្លាំង។

ទន្ទឹមនឹងនោះដែរ អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា ការផ្លាស់ប្តូរមុខមាត់នេះ ប្រហែលមកពីការតមចំណីអាហារ និងការតុបតែងមុខជាដើម។ ប៉ុន្តែអ្នកខ្លះទៀត បាននិយាយថា នាង Kyungri បានវះកាត់កែសម្ផស្ស ដើម្បីឲ្យកាន់តែស្រស់ស្អាត។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រ បានតបតទៅកាន់ពាក្យចចាមអារ៉ាមកែសម្ផស្ស របស់នាង Kyungri នោះដែរថា៖

"តារាល្បីៗជាច្រើននាក់ តែងមានការផ្លាស់ប្តូរមុខមាត់របស់ខ្លួន ខ្លាំងជាងនេះទៅទៀត"

"ការសម្រកទម្ងន់ និងការតុបតែងមុខ អាចផ្លាស់ប្តូរបែបនេះ" ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload