អូស្ដ្រាលី​កំពុង​រឹត​បន្ដឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម​

នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក Malcolm Turnbull និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ​អូស្ដ្រាលី​កំពុង​ចាត់​សកម្មភាព​ពង្រឹង​ច្បាប់​ប្រឆាំង​​ភេរវកម្ម​ឲ្យ​កាន់​តែ​តឹង​តែង​ដោយ​សារ​តែ​មាន​កំណើន​នៃ​ការ​គំរាម​វាយ​ ប្រហារ​ភេរវកម្ម​នៅ​អូស្ដ្រាលី។