ហេតុអ្វី​បានជា​ទារក​មិន​ឡើង​ទម្ងន់​?

ហេតុអ្វី​បានជា​ទារក​មិន​ឡើង​ទម្ងន់​?


ហេតុអ្វី​បានជា​ទារក​មិន​ឡើង​ទម្ងន់​?

​​នៅពេល​ដែល​ទារក​ទើបតែ​ចេញពី​ពោះ​អ្នក​ម្តាយ មាន​ម្តាយ​មួយចំនួន​តែងតែ​បំបៅ​ទឹកដោះ​ខ្លួនឯង​ដល់​កូន​ក្នុង​រយៈពេល​មួយ​ខែ ប៉ុន្តែ​បែរជា​មិន​ឃើញ​កូន​ឡើង​ទម្ងន់​សោះ​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​ទៅ​?

​តាមពិតទៅ​នៅ​ចន្លោះ​ខែ​ដំបូង​នេះ ការឡើង​ទម្ងន់​របស់​កូន​គឺ​មាន​លក្ខណៈ​យឺត ដូចនេះ​អ្នក​មិន​ត្រូវ​បា​រម្ហ​ខ្លាំង​នោះ​ទេ​។ ចំណែក​ឯ​កូន​ដែល​បៅ​ម្សៅ​ទឹកដោះគោ​វិញ គឺ​អាច​ឡើង​ទម្ងន់​លឿន ដោយសារតែ​នៅក្នុង​នោះ​មាន​អាស៊ីត​ខ្លាញ់ និង​ប្រូតេអ៊ីន​ខ្ពស់ ដែល​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នក​ទើបតែ​កើតកូន​ចេញមក ទឹកដោះ​អ្នក​ក៏​មាន​លក្ខណៈ​តិច​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ក៏​អ្នក​គួរតែ​ឲ្យ​កូន​ជញ្ជក់​ឲ្យបាន​ច្រើន​ទើប​អាច​ធ្វើឲ្យ​ទឹកដោះ​អ្នកចេញ​ច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។