អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

មានករណីផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Nurmberg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៤ ខែកក្កដា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១២នាក់រងរបួស ។ ការផ្ទុះនោះ ត្រូវបានប៉ូលិសសង្ស័យថា ជាការបង្កៃគ្រាប់បែក ។
អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

អ្នកនាំពាក្យស្នងការប៉ូលិសអាល្លឺម៉ងបានបញ្ជាក់ពេលដំបូងថា អាចបណ្តាលមកពីការផ្ទុះហ្គាលនៅក្នុងភោជនីយដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ ។ ក្នុងពេលជាមួយគ្នានោះ សារព័ត៌មានក្នុងតំបន់បានផ្សាយថា ការផ្ទុះស្ថិតនៅក្នុងសណ្ឋាគារ EugensWeinstube ស្ថិតនៅលើដងផ្លូវ Pfarrstrabe។

ប៉ូលិសអាល្លឺម៉ងបញ្ជាក់ទៀតថា អ្នកដែលស្លាប់នោះ គឺបុរស ម្នាក់បានស្ពាយសាកកាដូរចូលទៅខាងក្នុង ហើយនៅក្នុងសាក់កាដូនោះ អាចមានគ្រឿងផ្ទុះក្នុងការវាយប្រហារ។នៅពេលនេះគេមិនទាន់ដឹងពីអត្តសញ្ញាណបុរសខាងលើនៅឡើយ ។ ប៉ូលិសបន្តទៀតថា មានមនុស្ស១២រងរបួស ក្នុងនោះមាន៣នាក់ ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។

ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ចាក់ថា នេះជាការបំផ្ទុះមានចេតនា មានការគ្របទុក ហើយផ្ទុះចំច្រក់ផ្លូវចូលទៅកាន់ទីកន្លែងប្រគំតន្ត្រីនៅតំបន់ Ansback ដែលមានពលរដ្ឋប្រមាណជិត៣ពាន់នាក់ចូលរួម ។ នៅពេលនេះ តំបន់ខាងលើ ត្រូវបានបិទហើយពលរដ្ឋដែលមានផ្ទះនៅទីនោះមិនអាចត្រឡប់ចូលផ្ទះវិញឡើយ ។

អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

ការប្រគុំតន្ត្រីកណ្តាលវាលត្រូវបានលុបចោល ភ្លាមៗ ចំណែកទស្សនិកជន និងភ្ញៀវទេសចរណ៍ក៏ត្រូវចាកចេញពីទីនោះជាបន្ទាន់ផងដែរ ។
នេះជាការវាយប្រហារលើកទី៣ហើយ នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមក ។

កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាមានខ្មាន់កាំភ្លើងដល់ទៅ៣នាក់ចូលរួមធ្វើសកម្មភាពបណ្តាលឲ្យមានអ្នកស្លាប់៩នាក់ និងរាប់សិបនាក់រងរបួស ។
ប៉ូលិសទីក្រុងម៉ុយនិច ក៏បានបញ្ចាក់ដែរថា ខ្មាន់កាំភ្លើង៣នាក់បំពាក់កាំភ្លើងស្វ័យប្រវត្តិបើកការបាញ់ប្រហារក្នុងនោះមានម្នាក់ពាក់អាវការពារគ្រាប់ទៀតផង។អត្តសញ្ញាណខ្មាន់កាំភ្លើងមិនទាន់បានដឹកនៅឡើយ ។

តាមគេហទំព័រ Spiegel បានឲ្យដឹងថា ក្រោយការបាញ់ប្រហារភ្លាមក្រុមអិស្លាមIS បានចេញមុខទទួលស្គលថា ជាទង្វើរបស់ក្រុមខ្លួន ។ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបានរស់នៅទីក្រុងម៉ុយនិចពីរឆ្នាំកន្លងមក ។

អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

នៅក្នុងការវាយប្រហារផ្សេងទៀតពេលថ្មីៗនេះគឺយុវជនមិនស្គល់អត្តសញ្ញាណបានប្រើកាំបិតវាយប្រហារដេញកាប់ពាសវាល នៅលើរថភ្លើង ស្ថិតនៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង ។ សារព័ត៌មានDPA របស់អាល្លឺម៉ងបានផ្សាយថាប៉ូលិសបានបាញ់សម្លាប់ជនដៃដល់។

អ្នកនាំពាក្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិស ៣នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាលមុនពេលប៉ូលិសបាញ់សមា្លប់ជនដៃដល់ ។ សារព័ត៌មាន CNN បានដកស្រងប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថាជនដៃដល់គឺជាយុវជនអាយុ១៧ឆ្នាំដើមកំណើតជនជាតិអាហ្វានិស្ថាន។

ប៉ូលិសបានឲ្យដឹងថា ជនវាយប្រហារ បានប្រើប្រាសកាំបិតក្វាវនិងកូនកាំបិតក្នុងការធ្វើសកម្មភាព ។ជនដៃដល់រងការបាញ់សម្លាប់ពេលព្យាយាមរត់គេចចេញពីរថភ្លើងបន្ទាប់ពីអ្នកបើកបើរបានសម្រេចចត់ជាបន្ទាន់។

អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

ហេតុការខាងលើកើតឡើង ក្រោយពេល រថភ្លើងធ្វើដំណើរពីស្រុកTreuchtlingenទៅកាន់ទីក្រុង Wurzburg ។ផ្លូវដែកខាងលើត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីប៉ូលិសបើកការស្រាវជ្រាវ។នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីសកម្មភាពវាយប្រហារខាងលើនៅឡើយ។

ការវាយប្រហារទាំង៣លើកកន្លងមកគឺជា សញ្ញាប្រកាសអាសន្នមួយសម្រាប់ប្រទេសអាល្លឺម៉ង បន្ទាប់ពីបារាំងនិងប៊ែលហ្សិក។ ប៉ូលិសអាល្លឺម៉ងបង្កើតការការពារសន្តិសុខយ៉ាងតឹងតែង ទប់ស្កាត់ការវាយប្រហារកើតឡើងជាទ្រងទ្រាយធំ ៕

អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់
អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់

ប្រភព៖ Nokorwatnews

  • អាល្លឺម៉ង់បន្តរងការវាយប្រហារ ស្លាប់ និងរបួស១៣នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: