ទ័ព​អាមេរិក​អាច​ជិះ Hoverboard ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​សមរភូមិ​នាពេល​អនាគត

Hoverboard អាចនឹងនាំទ័ពអាមេរិកហោះទៅប្រយុទ្ធនាពេលអនាគតឆាប់ៗខាងមុខ ហើយគេសង្ឃឹមថានឹងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពទៀតផង។

កាលពីខែមុន លោក Franky Zapata បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលដោយបង្ហាញប្រភេទឧបករណ៍ហោះ Hoverboard ពោរពេញដោយកម្លាំង ដែលអាចធ្វើដំណើរក្នុងរយៈល្បឿន ១៥០ គឺឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ឥឡូវ ក្រុមហ៊ុនរបស់គាត់ត្រូវបានលក់ទៅក្រុមហ៊ុន Implant Science ជាក្រុមហ៊ុនផ្គង់ផ្គង់ឱ្យក្រសួងសន្តិសុខមាតុភូមិអាមេរិក។

អ្នកបង្កើតឧបករណ៍ Hoverboard វ័យ ៣៧ ឆ្នាំរូបនេះថ្មីៗនេះបានជិះឧបករណ៍ Hoverboard របស់គាត់ដែលមានឈ្មោះថា Flyboard Air ដោយធ្វើដំណើរជាង ២ គីឡូម៉ែត្រចេញពីឆ្នេរសមុទ្រ French Atlantic កាលពីថ្ងៃសៅរ៍ ទី ២៣ កក្កដា។

ក្នុងវីដេអូ យើងអាចឃើញគាត់ហោះបានកម្ពស់ ៥០ ម៉ែត្រពីលើផ្ទៃដីប្រហែលប្រាំពីរនាទី៕

33BEE92200000578-3569622-Speaking_at_a_press_conference_following_the_successful_attempt_-a-1_1462207201584

ប្រភពៈ khmeread


Related Posts