Arsenal ត្រៀម​៧៥​លាន​ផោន​ទិញ​២​នាក់ ​​ដើម្បី​​​លើក​ពាន​ EPL

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ត្រៀម​ប្រាក់​​៧៥​លាន​ផោន​ (៩៨,៤៣​លាន​ដុល្លារ) ​​​​ចង់​ទិញ​យក​​កីឡាករ​ឆ្នើម​២​នាក់​គឺ Riyad Mahrez របស់​ក្លឹប​ Leicester City និង​ Alexandre Lacazette របស់​ Lyon ​ដើម្បី​​ចង់​​ឈ្នះ​ពាន​រង្វាន់​ Premier League ​ឲ្យ​បាន​នៅ​រដូវ​កាល​ថ្មី បន្ទាប់​ពី​ខក​ខាក​លើក​ពាន អស់​ពេល​១២​ឆ្នាំ តាំង​ពី​ឆ្នាំ​២០០៤។

 

Arsenal ត្រៀម​៧៥​លាន​ផោន​ទិញ​២​នាក់ ​​ដើម្បី​​​លើក​ពាន​ EPL

Arsene Wenger ​អ្នកចាត់ការ​ក្រុម Arsenal

 

Arsene Wenger ​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ ​ចង់​​បន្ថែម​ប្រព័ន្ធ​ប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​មុន​ បន្ទាប់​ពី​មើល​ឃើញ​ចំណុច​ខ្សោយ​មួយ​នេះ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ Arsenal បាន​ត្រឹម​ជើង​ឯក​រង​ ចាញ់​ពិន្ទុ​ក្រុម​ Leicester រដូវ​កាល​មុន។

 

Mahrez ​ដែល​​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​កីឡាករ​ល្អ​បំផុត​នៅ​ Premier League រដូវ​កាល​មុន​ ជា​គោលដៅ​ធំ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង ខណៈ​ដែល​​ខ្សែ​បម្រើ​រូប​នេះ​ ​នៅ​ជាប់​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​កញ្ជ្រោង​ខៀវ​ ​និង​មាន​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​ប្រហែល​​៣៥​លាន​ផោន។

 

Arsenal ត្រៀម​៧៥​លាន​ផោន​ទិញ​២​នាក់ ​​ដើម្បី​​​លើក​ពាន​ EPL

Riyad Mahrez

 

Arsenal ត្រៀម​៧៥​លាន​ផោន​ទិញ​២​នាក់ ​​ដើម្បី​​​លើក​ពាន​ EPL

 

រីឯ​កីឡាករ​ម្នាក់​ទៀត​ គឺ​ខ្សែ​ប្រយុទ្ធ​​បារាំង​ Lacazette ​វ័យ​២៥​ឆ្នាំ​ ​របស់​ក្រុម​ Lyon នៅ​ Ligue 1។ កីឡាករ​រូប​នេះ​ ជា​គោលដៅ​របស់​លោក​ Wenger ​យូរ​ហើយ​ និង​មាន​តម្លៃ​ខ្លួន​ប្រហែល​​៤០​លាន​ផោន។

 

Arsenal ត្រៀម​៧៥​លាន​ផោន​ទិញ​២​នាក់ ​​ដើម្បី​​​លើក​ពាន​ EPL

Alexandre Lacazette របស់​ក្រុម Lyon

 

Wenger ​ចង់​ទិញ​កីឡាករ​២​នាក់​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ត្រៀម​ប៉ះ​​ក្រុម​គូ​ប្រជែង​ធំ​ Liverpool នៅ​ថ្ងៃ​បើក​ឆាក​ Premier League ខណៈ​ដែល​ក្រុម​របស់​លោក​ អាច​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ដល់​ទៅ​៥​នាក់​គឺ Danny Welbeck, Alexis Sanchez (របួស) និង​ Olivier Giroud, Mesut Ozil, Aaron Ramsey ​​(ក្លឹប​ឲ្យ​ពេល​សម្រាក​បន្ថែម ក្រោយ​ចប់​ Euro 2016)៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror