តើ​មុខសញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ប្រាប់​អ្នក​ថា​ត្រូវតែ​ច្របាច់​ទឹក​ដោះចេញ​?

តើ​មុខសញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ប្រាប់​អ្នក​ថា​ត្រូវតែ​ច្របាច់​ទឹក​ដោះចេញ​?


តើ​មុខសញ្ញា​អ្វីខ្លះ​ដែល​បង្ហាញ​ប្រាប់​អ្នក​ថា​ត្រូវតែ​ច្របាច់​ទឹក​ដោះចេញ​?

​នៅពេល​ដែល​អ្នក​ស្ថិតនៅ​ដំណាក់កាល​នៃ​ការ​បំបៅ​ទឹកដោះ​កូន អ្នក​គួរតែ​កត់សំគាល់​នូវ​លក្ខណៈ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​អ្នក​ច្របាច់​ទឹក​ដោះចេញ ទើប​កូន​អាច​បៅ​បាន​ស្រួល​។ តើ​មាន​អាការៈ​អ្វី​ខ្លះ​ទៅ​?

  1. នៅពេល​ដែល​អ្នក​យល់ថា​សុដន់​អ្នក​មាន​លក្ខណៈ​តឹង​ណែន នោះ​អ្នក​អាច​ច្របាច់​ទឹក​ដោះចេញ​បន្តិច ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ​ទន់ ទើប​កូន​ងាយស្រួល​បៅ​។​
  2. ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​សុដន់​មាន​អា​ការៈឈឺ អ្នក​អាច​ច្របាច់​ទឹក​ដោះ​ចេញ​មក​បាន នោះ​វា​មិន​ត្រឹមតែ​អាច​បំបៅ​ទឹកដោះ​នោះ​ដល់​កូន​បាន​ទាន់​ពេល​នោះ​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មិន​សូវ​ឈឺ ហើយ​វា​ក៏​មិន​អាច​បង្អាក់​ដំណើរការ​នៃ​ទឹកដោះ​ចេញមក​ដែរ វា​នឹង​ដំណើរការ​ធម្មតា​វិញ​។​
  3. ​ទារក​ដែល​ទើប​នឹង​កើត​ចេញ​គឺ​ពុំ​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​ជញ្ជក់​ទឹកដោះ​នោះទេ ដូចនេះ​ប្រសិនជា​កូន​មិន​អាច​ប៊ឺត​ចេញ​មក​បាន អ្នក​អាច​ច្របាច់​រួច​ទើប​បំបៅ​គេ​បាន​។​
  4. ​នៅពេល​ដែល​កូន​កើត​មក​មាន​ទម្ងន់​ស្រាល ឬ​ក្នុង​ពេល​ដែល​កូន​ឈឺ អ្នក​សុទ្ធតែ​ត្រូវ​ច្របាច់​ចេញ​មក​បំបៅកូន ព្រោះ​គេ​គ្មាន​កម្លាំង​ជញ្ជក់​នោះទេ​។​
  5. ​នៅពេល​ដែល​កូន​ទើប​នឹង​កើត​ចេញពី​ពោះ​អ្នក នោះ​គេ​នឹង​មិន​សូវ​បៅ​ច្រើន​ឡើយ ដូចនេះ​នៅពេលដែល​គេ​បៅ​ទឹកដោះ​អ្នក​មិន​អស់ អ្នក​ត្រូវ​ច្របាច់​ចេញ ទើប​ទឹកដោះ​អ្នក​មាន​លក្ខណៈ​ល្អ មិន​ជូរ ដែល​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។