អ្នក​សារព័ត៌មាន​ទទួល​បញ្ជា​អាថ៌កំបាំង​ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម

បុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ពីរកន្លែងបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានទទួលសារជាច្រើនតាមអីុនធឺណិត ដែលទំនងជាមកពីមន្ត្រីរដ្ឋាភិបាលមួយរូប ដោយបញ្ជាឲ្យពួកគេឈប់រាយការណ៍អំពីករណីឃាតកម្ម ប៉ុន្តែមន្ត្រីនិងអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា មិនបានដឹងអំពីបញ្ជានេះទេ។ សារហ្វេសប៊ុកគ្មានកាលបរិច្ឆេទដែលគេជឿថាផ្ញើដោយលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានផ្សព្វផ្សាយក្នុងចំណោមសមាជិកនៃបណ្តាញព័ត៌មានកាលពីថ្ងៃអាទិត្យ។ សារនោះបានបញ្ជាឲ្យ “ស្ថានីយទូរទស្សន៍ឈប់ផ្សាយរូបភាពនិងព័ត៌មានដែលទាក់ទងនឹងរឿងឃាតកម្មពីពេលនេះតទៅ”។ សារដែលផ្ញើតាមគណនីហ្វេសប៊ុកមានឈ្មោះ “ស្វាយ ស៊ីថា ស៊ីថា ស្វាយ” មានខ្លឹមសារថា “សូមឯកឧត្តមនិងអស់លោកតាមគ្រប់ស្ថានីយទូរទស្សន៍រដ្ឋនិងឯកជន សហការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតនេះ”។ ទាក់ទងកាលពីថ្ងៃអាទិត្យ លោក ស៊ីថា បានបដិសេធថាមិនបានចេញបញ្ជានោះ និងបានមានប្រសាសន៍ថា គណនីហ្វេសប៊ុកនោះមិនមែនជារបស់លោកទេ ហើយលោកបាននិយាយបន្ថែមថា លោកមានទូរស័ព្ទដៃណូគាចាស់ ដែលមិនអាចផ្ញើសារហ្វេសប៊ុកបានទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្នកសារព័ត៌មានភាន់ច្រឡំ។ វាមិនមែនជារបស់ខ្ញុំទេ។ នៅកម្ពុជា មនុស្សជាច្រើនមានឈ្មោះដូចខ្ញុំ ហើយខ្ញុំមិនដឹងអំពីបទបញ្ជានេះទេ”។ មុនពេលដាក់ទូរស័ព្ទចុះ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំគិតថា មានគេប្រើឈ្មោះរបស់ខ្ញុំ ពីព្រោះពួកគេចង់រិះគន់រដ្ឋាភិបាល”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានបង្វែរសំណួរទៅលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរបស់ទីស្តីការនេះ។ […]

The post អ្នក​សារព័ត៌មាន​ទទួល​បញ្ជា​អាថ៌កំបាំង​ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម appeared first on The Cambodia Daily.