កីឡា​ការ​រិ​នី ស៊ន សៀវ​ម៉ី នឹង​ភា្ជ​ប់​ពាក្យ​ក្រោយ​ត្រឡប់​ពី​ការប្រកួត​កីឡា​អូឡាំពិក​នៅ​រី​យ៉ូ​ និពន្ធដោយ : ថ្មីៗ       July-25-2016, 12:54 pm         4556

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡា​ការ​រិ​នី ស៊ន សៀវ​ម៉ី នឹង​ភា្ជ​ប់​ពាក្យ​ក្រោយ​ត្រឡប់​ពី​ការប្រកួត​កីឡា​អូឡាំពិក​នៅ​រី​យ៉ូ​​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ជា​បេក្ខភាព​ម្នាក់​ក្នុងចំណោម​៦​នាក់​ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ ដោយសារ​គិតថា វ័យ​របស់ខ្លួន​កាន់តែ​ចាស់​កីឡាការិនី​រូបនេះ​នឹង​ភា្ជ​ប់​ពាក្យ​ជាមួយ​បុគ្គល​ម្នាក់​ដែល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ ក្រោយ​ត្រឡប់​មកពី​ការប្រកួត​កីឡា​អូឡាំពិក​នេះ ប៉ុន្តែ​មិនដឹង​ពេលវេលា​ច្បាស់លាស់​នោះទេ​។

​កីឡាការិនី​តេ​ក្វាន់​ដូ​ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី ស៊ន សៀវ​ម៉ី នឹង​ភ្ជាប់ពាក្យ​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យូ​ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា​ខាងមុខនេះ ប៉ុន្តែ​កញ្ញា​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នោះទេ​ដោយ​គ្រាន់​បញ្ជាក់ថា បុរស​ដែល​ខ្លួន​នឹង​ភ្ជាប់ពាក្យ​ជាមួយ​នោះ​គឺជា​មន្ត្រី​បម្រើ​ការងាររាជការ និង​ជា​បុគ្គល​ម្នាក់​ដែល​ខ្លួន​បាន​ស្គាល់​ជាង​៥​ឆ្នាំ​ប៉ុន្តែ​កីឡាការិនី​ម្នាក់នេះ​មិនបាន​បញ្ជាក់​ឈ្មោះ​ពេញ​របស់​បុគ្គល​នោះទេ​ដោយ​គ្រាន់តែ​បញ្ចាក់​ថា​ឈ្មោះ​«​ណៃ​»

​នា​ពិធី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​ឆ្នោត​កីឡា​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា កីឡាការិនី​ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​គិត​ដែរ​បង ប៉ុន្តែ​ចាំ​ខ្ញុំ​ភ្ជាប់ពាក្យ​ពេលណា​ចាំ​ខ្ញុំ​ប្រាប់​បង ព្រោះ​ខ្ញុំ​កំពុង​គិត​ដែរ​។ និយាយ​ទៅ​ពីរ​នាក់​ខ្ញុំ​ស្គាល់គ្នា​ជិត​៥​ឆ្នាំ ហើយ​គ្រួសារ​ខ្ញុំ​ទាំងសងខាង​ក៏​ដឹងលឺ​អស់​ដែរ​។ គាត់​មានឈ្មោះ​»​ណៃ​» គាត់​ជា​មន្ត្រីរាជការ​»​។​

​ការឈាន​ដល់​ពី​ធី​ភា្ជ​ប់​ពាក្យ​នេះ​ដោយសារ​កីឡាការិនី​រួប​នេះ​គិតថា ខ្លួន​មាន​អាយុ​ច្រើន​គួរសម​ដែរ​ហើយ ម្យ៉ាងទៀត​ដោយសារ​ខ្លួន​បាន​បំពេញ​គោលបំណង​ចុងក្រោយ​របស់ខ្លួន​រួច​ផងដែរ​។ កីឡាការិនី​រូបនេះ​បាន​រៀបរាប់ថា​៖«​ខ្ញុំ​គិតថា​ខ្ញុំ​វា​មាន​អាយុ​ច្រើន​ដែរ​ហើយ និយាយ​ទៅ​ឆ្នាំក្រោយ​ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ​។ ហើយ​គោលដៅ​ចុងក្រោយ​របស់ខ្ញុំ​គឺ​អូឡាំពិក អញ្ចឹង​អូឡាំពិក​ចប់ គោលដៅ​របស់ខ្ញុំ​ក៏​ចប់​ដែរ ម្យ៉ាង​ពួក​ខ្ញុំ​ស្គាល់គ្នា​យូរ​ដែរ​ជិត​៥​ឆ្នាំ​»​។

​ម្ចាស់​មេដាយមាស​ទី្វ​ប​អាស៊ី​រូបនេះ​បានបញ្ជាក់​ពី​គោលបំណង​របស់ខ្លួន​ថា នៅពេលដែល​រៀបការ​រួចខ្លួន​អាច​នឹង​នៅ​បន្ត​អាជីព​ជា​កីឡាការិនី ឬ​បម្រើ​ការងារ​ជា​អង្គរក្ស ព្រោះ​បច្ចុប្បន្ន​កញ្ញា​កំពុង​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​អង្គរក្ស​មួយកន្លែង​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ ប៉ុន្តែ​បើតាម​បុរស​ដែលជា​គូ​អនាគត​របស់​កញ្ញា​មិន​ចង់​ឲ្យ​បន្ត​អាជីព​ជា​អ្នកកីឡា​នោះទេ​។ គួរ​បញ្ជាក់ថា កីឡាការិនី ស៊ន សៀវ​ម៉ី កីឡាការិនី​ចំបាប់​កម្ពុជា ចូ​វ សុធា​រ៉ា និង​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី នឹង​ចេញពី​ភ្នំពេញ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ថ្ងៃទី​២៨ ខែកក្កដា វេលា​ម៉ោង​៤​រសៀល​៕