​គ្មានសល់អ្វី​ក្រៅពី​កម្លាំង​ចិត្ត​ ​អូន​រត់​ចោល​​បងទៀត​

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា បុរស​​ជន​​ជាតិ​​វៀតណាម​​ម្នាក់ ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​លក់​អេ​ត​ចាយ​មួយ​កន្លែង (ផ្ទះ​ជន​រងគ្រោះ) ​មាន​​លេខ​​៦៣៦A, ផ្លូវ​បេតុង​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​​​ប្ញ​ស្សី​កែវ ​រាជ​ធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​ជា ថុ​ង អាយុ​៣៧​ឆ្នាំ ជា​មនុស្ស​ពិការ​ជើង​ម្ខាង​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ប្រពន្ធ​ឈ្មោះ​​​ធី ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដែលប្តីប្រពន្ធទាំង២នាក់​តែងតែមាន​ទំនាស់​នឹង​គ្នា ហើយ​ត្រូវប្រពន្ធ​រត់ចោលបាត់ ។

ប្រភព​​​បន្ត​ថា មុន​ពេល​​ភ្ញាក់ផ្អើល​នោះ ​​ក្រុម​គ្រួសារ​ឆ្ងល់​​​​​ដោយ​មិនឃើញ​បុរសនោះ​ចេញ​ពី​​បន្ទប់សោះ ​​ក៏​ដើរទៅ​មើល​ ​ត្រូវ​ភ្ញាក់​ព្រើត​ផ្អើល​ឃើញ​ជន​រង​គ្រោះ​​​យកកម្រាលពូក​ មក​ចង​.​ក​ខ្លួនឯងស្លាប់​បាត់​ទៅហើយ ដោយ​​មិនដឹង​ពី​តាំង​ម៉ោង​​ប៉ុន្មាន​​ទេ ។

ប្រភព​ឱ្យ​ដឹងទៀត​​ថា សព្វ​ថ្ងៃ​ជន​រង​គ្រោះតូចចិត្ត​ខ្លួនឯង ព្រោះ​​ត្រូវ​ប្រពន្ធ​រត់​ចោល​កន្លះ​ខែ​​ហើយ ហើយ​ខ្លួន​កំពុង​មាន​​ជំងឺ និង​ពិការ​ជើង​​ទៀត ប្រហែល​ជា​តូចចិត្ត​លែង​ចង់​រស់ ទើប​ចង​.​ក​​បញ្ចប់​​បែ​ប​នេះ ។