ល្បីថាក្រុមថ្មី Black Pink របស់ផលិតកម្ម YG ត្រៀមនឹងបង្ហាញមុខជាសាធារណៈ ជាមួយនឹង MV ៣បទ (មានវីដេអូ)

កូរ៉េខាងត្បូង៖ អ្នកគាំទ្រជាច្រើន កំពុងតែរំភើបចិត្តជាខ្លាំង បន្ទាប់ពីផលិតកម្មYG Entertainment បានប្រកាសជាផ្លូវការថា ក្រុមចម្រៀងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Black​ Pink នឹងត្រៀមចេញពន្លកជាផ្លូវការ នៅចុងខែកក្កដា ឆ្នាំ២០១៦នេះហើយ ខណៈដែលអ្នកគាំទ្រខំទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូររួចមក។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចម្រៀងនារី Black Pink បច្ចុប្បន្នកំពុងថត MV ចម្រៀងជាលើកដំបូង ចំនួន៣បទ ក្នុងកិច្ចចាប់ផ្តើមបោះជំហានលើវិស័យចម្រៀង KPOP លើកដំបូងរបស់ខ្លួន។

បើតាមដឹងពីភ្នាក់ងារអ្នកផលិតជាន់ខ្ពស់ បានឲ្យដឹងថា លោក Teddy ដែលជាផលិតករប្រចាំផលិតកម្ម YG Entertainment បានចំណាយពេលអស់រយៈជាង ២ឆ្នាំ រៀបចំទាំងបទចម្រៀង ទាំងការថត។

មិនថាយ៉ាងណា ក្រុម Black Pink ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនចុងខែកក្កដានេះ ប៉ុន្តែផលិតកម្មនៅមិនទាន់ប្រកាសជាផ្លូវ  អំពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។បើទោះបីជាវីដេអូបទចម្រៀងរបស់ពួកគេ  ថតចប់រួចរាល់ហើយក៏ដោយ តែត្រូវការពេលវេលាកែសម្រួល   ដើម្បីធ្វើឲ្យវីដេអូចម្រៀងទាំង៣បទនេះ មានលក្ខណៈពិសេស ព្រមទាំងមានភាពល្អឥតខ្ចោះផងដែរ។

គួរឲ្យដឹងថា ក្រុមចម្រៀងនារីល្បីល្បាញ 2NE1 ជាក្រុមចម្រៀងនារីដំបូងបង្អស់ របស់ផលិតកម្ម YG ដែលបានចេញពន្លករយៈពេលជាង៧ឆ្នាំមកហើយ  និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាបំផុតនៅទ្វីបអាស៊ី។

ប៉ុន្តែមិនថាយ៉ាងណា ឥលូវនេះលេចចេញក្រុមចម្រៀងថ្មីទី២ បន្ទាប់ពីក្រុម 2NE1 ឈ្មោះថា Black Pink ដែលត្រូវបានគេរំពឹងថា ក្រុមថ្មីមួយនេះ នឹងបង្ហាញរចនាបទថ្មី  និងខុសប្លែកគ្នាទាំងស្រុង ពីក្រុមរៀមច្បង 2NE1។

ក៏ដូចជាកាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលគឺថ្ងៃទី១៦ កក្កដា ក្រុម Black Pink បានបញ្ចេញវីដេអូរាំមួយ ហើយឃើញថាទទួលបានការគាំទ្រ និងការចុចមើលច្រើនមែនទែន លើសពីការរំពឹងទុក ដោយត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ មានអ្នកទស្សនាជាង៤លាននាក់ឯណោះ។

តោះមកមើលវីដេអូទាំងអស់គ្នា៖

សមាជិក Black Pink មាននាក់ គឺ Jenny, Jisoo, Rose, Lisa។    

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចំរៀង វ័យ២២ឆ្នាំ សមាជិកក្រុម 2NE1 នាង Minzy ដែលពូកែខាង Rap រួមជាមួយនឹងក្បាច់រាំរស់រវើកផងនោះ បានប្រកាសថាខ្លួនថា នឹងចាកចេញពីក្រុមចំរៀងមួយនេះហើយ។ ដោយហេតុថា សមាជិក្រុម 2NE1 ទាំងអស់បានការងារធ្វើរៀងៗខ្លួន ដែលនាង CL ផ្តោតតែទៅលើការសំដែងSoloរបស់នាង នៅឯសហរដ្ឋអាមេរិក ខណៈដែលនាង Sandara Park វិញបច្ចុប្បន្នកំពុងតែមមារញឹក នឹងយកចិត្តទុកដាក់ ទៅលើកម្មវិធីផ្សេងៗជាច្រើនប្រទេស លើកលែងតែនាងMinzy ទេដែលនាងគ្មានសកម្មភាព សិល្បៈមមាញឹកដូចគេ។ យ៉ាងនេះហើយទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ព្រមទាំងនាង Minzy ផ្ទាល់មានការអាក់អន់ស្រពន់ចិត្ត ដែលផលិតកម្មមានភាពលំអៀង។

ប៉ុន្តែមិនថាយ៉ាងណា ផលិតកម្ម YG Entertainment បានចេញមុខបកស្រាយ ជាផ្លូវការមួយ ទាក់ទងទៅនឹងពាក្យចចាមអារ៉ាមពីការបែកបាក់ក្រុម 2NE1 ។ ក្រុមហ៊ុនផលិតកម្ម YG Entertainment មានប្រសាសន៍ថា «ជាដំបូងខាងពួកយើងខ្ញុំសុំធ្វើការសូមទោស ទៅកាន់អ្នកគាំទ្រទាំងអស់គ្នា ដែលមានព័ត៌មានលេចលឺយ៉ាងដូច្នេះ ធ្វើឲ្យអ្នកទាំងអស់គ្នាប្រតិកម្ម និងរង់ចាំចម្លើយយូរ។ ប៉ុន្តែសម្រាប់ពេលនេះពួកយើងសូមប្រកាសជាផ្លូវការថា Minzy ដែលធ្លាប់ជាសមាជិកក្រុម 2NE1 ចាប់ពីពេលនេះទៅ នឹងមិនមែនជាសមាជិកក្រុមមួយនេះទៀតឡើយ» ។

YG បន្តថា «YG បានព្យាយាមទាក់ទងសមាជិកក្រុមមួយនេះ តាំងពីខែមករា មកម៉្លេះដើម្បីបន្តកុងត្រា ដោយសង្ឃឹមថា ពួកគេទាំងអស់គ្នា នឹងវិលត្រលប់មកវិញ។ យ៉ាងណាមិញ មកដល់ពេលនេះសមាជិកក្រុម 2NE1 ទាំងអស់ឯកភាព នឹងចាប់ផ្តើមបន្តកិច្ចសន្យាការងាររបស់ពួកគេ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ខាងមុខនេះ។ ដោយឡែក Minzy វិញនាងបានបដិសេធ មិនចូលក្រុមចំរៀងមួយនេះទៀតឡើយ។ ដូចនេះមានន័យថា សមាជិកក្រុម៣នាក់ទៀត នឹងបន្តក្រុមរបស់ពួកគេ ហើយនឹងមានចេញអាល់ប៊ុមបទចំរៀងថ្មីៗ នាពេលខាងមុខនេះ ហើយពួកយើង ក៏មិនត្រូវការបន្ថែមសមាជិកផ្សេងទៀត មកជំនួសកន្លែង Minzy ដែរ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload