រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​

6 Videos


នៅល្ងាចថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ ២០១៦ កន្លងមកនេះ រោងភាពយន្ត Major Cineplex បានប្រារព្ធពិធីខួប ២ ឆ្នាំរបស់ខ្លួន ដោយមានការចូលរួមពីតារាល្បីៗ និង បណ្តាក្រុមហ៊ុនធំៗជាច្រើន ទៀត ។ រោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex by Cellcard ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON Mall ជាន់ទី ២ បានប្រារព្ធខួប ២ ឆ្នាំរបស់ខ្លួនឲ្យភ្ញាក់ផ្អើល ដោយបានផ្តល់សំណាងដល់អតិថិជន ដែលបានឈរតំរង់ជួរទិញសំបុត្រផ្សងសំណាងដើម្បីឈ្នះរង្វាន់ទូរទស្សន៍ LED មួយគ្រឿង ។

រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​

P9

រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​

រោងភាពយន្ត Major Cineplex by Cellcard នឹងផ្តល់ជូនរង្វាន់ជាបន្តបន្ទាប់ប្រចាំសប្តាហ៍និមួយៗសម្រាប់រង្វាន់ធំគឺរថយន្ត BMW X3 ចាប់ពីសប្តាហ៍ដំបូងនេះ រហូតដល់សប្តាហ៍ទី ២១ ។ រង្វាន់សរុបគិតចាប់ពីថ្ងៃទី ២៣ ខែកក្កដារហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ សរុបជាទឹកប្រាក់មានចំនួន ១២ ម៉ឺនដុល្លារ ។ កម្មវិធីនេះចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុន BMW & Cellcard ហើយ និង បណ្តាដៃគូសហការណ៍ ដែលមានដូចជា ក្រុមហ៊ុនស្រាបៀរ Agnkor ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុនម៉ូតូ Yamaha និងធនាគារ Hongleong ។

រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​

តារាដែលចូលរួមក្នុងពិធីខួប២ឆ្នាំរបស់រោងភាពយន្ត Major Cineplex រួមមាន កញ្ញា ព្រីម លីហ្សា វីតវីត គង់ ច័ន្ទស្រីមុំ និងស្វាមី ព្រមទាំងលោក អ៊ុន សិទ្ធា និង រ៉ូលីន…។ ចំណែក សុខ សីឡាលីន គឺជាតារាកិត្តិយស ដែលបានបកស្រាយបទចម្រៀង Happy day សម្រាប់អបអរខួប ២ ឆ្នាំរបបស់ Major Cineplex ។ ម្នាក់ៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតខុសប្លែកពីគ្នា ។

រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​

ជាចុងក្រោយរោងភាពយន្ត Major Cineplex by Cellcard សូមថ្លែងអំណរគុណអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ តាំងពីដើមរហូតមកដល់ថ្ងៃនេះ ហើយសូមអតិថិជនទាំងអស់ ចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ រៀងរាល់សប្តាហ៍និងរង្វាន់ធំ BMW X3 ៕ អាលីណា

រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​រោងភាពយន្ត Major Cineplex ប្រារព្ធ​ខួប ២ ឆ្នាំ​