អូស្ដ្រាលី​មិន​ឱ្យ​អត្ត​ព​លិ​ក​ខ្លួន​ចូល​ស្នាក់​នៅ​ក្នុង​ជំរំ​កីឡា​អូ​ឡាំ​ពិ​ក​2016 ដោយសារ​បន្ទប់​គ្មាន​អនាម័យ

អត្ត​ព​លិ​ក​ក្រុម​ជម្រើសជាតិ​អូស្ដ្រាលី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក​២០១៦​រួចរាល់ ប៉ុន្តែ​បដិសេធ​មិន​ចូល​ស្នាក់​នៅ​ក្នុង​ជំរំ​កីឡាករ ក្រោយ​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​បរិស្ថាន​ក្នុង​បន្ទប់​មិនល្អ​ខ្វះ​អនាម័យ​។

ជំរំ​កីឡាករ​អូ​ឡាំ​ពិ​ក​ដែល​ម្ចាស់ផ្ទះ​រៀបចំ​ទុកជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​អត្ត​ព​លិ​ក​គ្រប់​សញ្ជាតិ​ដែល​មាន​ចំនួន​ជាង​១៨.០០០​នាក់ បាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ កក្កដា កន្លង​មក នៅ​មុន​ការ​ប្រកួត​រយៈពេល​២​ស​ប្ដា​ហ៍​ស្ថិត​នៅ​ក្រុង Barra Datijuca សរុប​មាន​ចំនួន​៣១​អគារ ។

លោកស្រី Kilty Chiller ប្រធាន​ក្រុម​អត្ត​ព​លិ​ក​អូស្ដ្រាលី​បាន​រៀបរាប់​ថា បន្ទប់​នីមួយ​ៗ​ពោរពេញ​ដោយ​បញ្ហា​យ៉ាងច្រើន​ដូច​ជា​បន្ទប់ទឹក​ប្រើ​មិន​បាន ទុយោ​ទឹក​បែក ខ្សែភ្លើង​ខ្វាត់ខ្វែង ផ្ទៃ​បន្ទប់​ស្មោកគ្រោក និង​ភ្លើង​នៅ​បរិវេណ​ជណ្ដើរ​ឡើង​ភ្លឺ​មិន​គ្រប់គ្រាន់ ។ លោកស្រី​បញ្ជាក់​បន្ត​ថា ៖ «​ដោយសារ​បញ្ហា​ច្រើន​បែប​នេះ ទើប​ខ្ញុំ​សម្រេច​មិន​ឱ្យ​អត្ត​ព​លិ​ក​អូស្ដ្រាលី​ទៅ​ស្នាក់​នៅ​ក្នុង​អគារ​នោះ​ទេ​ទោះបីជា​ដល់​ពេល​កំណត់​ចូល​ស្នាក់​នៅ​ក្នុង​ថ្ងៃ​ទី​២១ កក្កដា កន្លង​មក ក៏​ដោយ ប៉ុន្តែ​យើង​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ក្បែរ​នោះ ព្រោះ​មាន​សុវត្ថិភាព​ជាង​» ៕