សៀវម៉ី ​ទម្លាយ​​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់​ពាក្យ​​ ​​ក្រោយ​​ត្រឡប់​ពី​​អូឡាំពិក​​នៅ​ប្រេស៊ីល​

កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ស៊ន សៀវម៉ី បានទម្លាយអាថ៌កំបាំងរបស់ខ្លួន ដោយអាច នឹងរៀបចំពិធីភ្ជាប់ពាក្យក្រោយពេលត្រឡប់ពីចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្ដើមខែសីហា ខាងមុខនេះ។

សៀវម៉ី ​ទម្លាយ​​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់​ពាក្យ​​ ​​ក្រោយ​​ត្រឡប់​ពី​​អូឡាំពិក​​នៅ​ប្រេស៊ីល​ស៊ន សៀវម៉ី

ប្អូនស្រីបង្កើត ស៊ន ដាវិន រូបនេះបានឲ្យដឹងថា បញ្ហាភ្ជាប់ពាក្យជាមួយសង្សារជាមន្ត្រីរាជការម្នាក់ឈ្មោះ ណាយ នោះកំពុងស្ថិតក្នុងការពិចារណា។ តាមគម្រោងពិធីនេះ នឹងកើតឡើងក្រោយកញ្ញាត្រឡប់ពីប្រទេសប្រេស៊ីលវិញ។

វីរនារីរូបនេះបន្ថែមថា រូបកញ្ញា និងបុរសជាសង្សារបានស្គាល់គ្នាជិត ៥ឆ្នាំមកហើយ។ ចំណែកឪពុកម្ដាយទាំងសងខាងស្គាល់គ្នារួចរាល់ហើយដែរ។ ក្រោយបញ្ចប់ភារកិច្ចនៅអូឡាំពិកឆ្នាំនេះកញ្ញាគិតថា ខ្លួនមានអាយុច្រើនដែរហើយ។

សៀវ ម៉ី បញ្ជាក់ថា បើគិតមកដល់ពេលនេះ កញ្ញាមានអាយុ២២ឆ្នាំ។ ចិត្តរបស់កញ្ញា នៅចង់បន្តអាជីពជាកីឡាការិនីជម្រើសជាតិតេក្វាន់ដូក្រោយរៀបការ ខណៈអនាគតគូដណ្ដឹងចង់ឲ្យ កញ្ញា បញ្ឈប់។

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះកញ្ញា ស៊ន សៀវម៉ី នឹងធ្វើដំណើរទៅជាមួយកីឡាករ-កីឡាការិនី ៥នាក់ទៀត ដើម្បីចូលរួលប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល៕

សៀវម៉ី ​ទម្លាយ​​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់​ពាក្យ​​ ​​ក្រោយ​​ត្រឡប់​ពី​​អូឡាំពិក​​នៅ​ប្រេស៊ីល​

ប្រភព៖ sabay

  • សៀវម៉ី ​ទម្លាយ​​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់​ពាក្យ​​ ​​ក្រោយ​​ត្រឡប់​ពី​​អូឡាំពិក​​នៅ​ប្រេស៊ីល​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: