កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានផ្ដល់រង្វាន់ជាអាហារូបករណ៍តម្លៃ ១ ម៉ឺនដុល្លារ ដល់កុមារឥណ្ឌាវ័យ ១៤ ឆ្នាំ ដែលបានបង្កើតកម្មវិធីសង្គ្រោះជីវិតមួយដល់អ្នកនេសាទជនជាតិឥណ្ឌានៅទូទាំងប្រទេស។

កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​

កុមាររូបនោះត្រូវគេស្គាល់ឈ្មោះថា Ramesh Advay ជាសិស្សថ្នាក់ទី ១០ នៃសាលារៀនមួយកន្លែង។ កម្មវិធីដែលគេបង្កើតឡើងនោះមានឈ្មោះថា FELT (Fisherman Lifeline Terminal)។ កម្មវិធីនេះនឹងផ្ដល់សញ្ញាដល់អ្នកនេសាទ នៅពេលណាដែលពួកគេធ្វើដំណើរក្បែរៗនឹងព្រំដែនទឹក ហើយផ្ដល់ព័ត៌មានពីធាតុអាកាស និង ស្ថានភាពនៃសមុទ្រថែមទៀតផង។

កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​

មូលហេតុដែល Ramesh Advay បង្កើតកម្មវិធីនេះឡើងគឺដោយសារតែសង្កេតឃើញថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនេសាទប្រមាណ ៩០០ នាក់ត្រូវបានចាប់ឃុំដោយប្រទេសជិតខាងរបស់ឥណ្ឌា រួមមាន ប៉ាគីស្ថាន, ស្រីលង្កា និង បង់ក្លាដេស ដោយសារតែអ្នកនេសាទទាំងនោះ ធ្វើដំណើរហួសព្រំដែនអំឡុងពេលនេសាទ៕

ប្រភព៖ sabay

  • កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: