ក្តៅៗ! ការ​ប្រកួត​ Man City ប៉ះ​ Man Utd ​​ល្ងាច​នេះ​ ត្រូវ​លុប​ចោល

ការ​ប្រកួត​​មិត្តភាព​ពាន​រង្វាន់​ International Champions Cup រវាង​ក្រុម​ Manchester City ទល់​នឹង​ក្រុម​ Manchester United នៅ​​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​នា​ម៉ោង​០៦:៣០​នាទី​ល្ងាច​នេះ​ ត្រូវ​បាន​លុប​ចោល​ហើយ ដោយសារ​បញ្ហា​អាកាស​ធាតុ។

 

ក្តៅៗ! ការ​ប្រកួត​ Man City ប៉ះ​ Man Utd ​​ល្ងាច​នេះ​ ត្រូវ​លុប​ចោល

 

កីឡដ្ឋាន​​ជាតិ​​​ប៉េកាំង​ ​ត្រូវ​បាន​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​​ Jose Mourinho ​យល់​ថា​​ស្ថិត​ក្នុង​​​ស្ថានភាព​ដ៏​អាក្រក់​​មួយ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្មាន​សប្ដាហ៍​​កន្លង​ទៅ​នេះ។ រីឯ​អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ​ Pep Guardiola ​ក៏​យល់​ថា ជា​បញ្ហា​ធំ​ និង​បារម្ភ​​អាច​ធ្វើ​ឲ្យ​កីឡាករ​​​របស់​លោក​ងាយ​នឹង​រង​របួស​​ដូច​គ្នា។

 

ប្រភព​ពី​ក្លឹប​ Man Utd ​បាន​បញ្ជាក់​ថា៖ “អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត និង​ក្លឹប” បាន​​សម្រេច​​លុះ​ការ​ប្រកួត​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC